ប៉ូនីកូ 40OD

ប៉ូនីកូ 40OD ជាប្រភេទថ្នាំកម្ចាត់ស្មៅជម្រើសសម្រាប់ដំណាំពោត ប្រើសម្រាប់កម្ចាត់ស្មៅចង្រៃជាច្រើនដែលដុះក្នុងចំការពោតមានទាំង ពពួកស្មៅស្លឹកស្រួច ពពួកស្មៅស្លឹកធំ ពពួកកក់ និងពពួកស្មៅ អាយុកាលវែងមានដូចជា ត្រែង ពោតសំឡី ស្មៅសំបុកមាន់ ផ្ទី សណ្ទែកខ្មោច កន្រ្ទាំងបាយស ស្មៅជើងក្រាស់ កន្រ្ទាំងខែត្រ ស្មៅស្លាបទា ស្មៅក្រវាញជ្រូក និងស្មៅចិញ្ចៀន…។

សមាសធាតុសកម្ម – Nicosulfuron 40g/L OD
ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
ចំណុះ – 1 លីត្រ

កម្រិតនៃការប្រើប្រាស់ថ្នាំ

ប្រភេទដំណាំ

ដំណាក់កាលប្រើប្រាស់

កត្តាចង្រៃ

កម្រិតប្រើ

ពោត

បាញ់នៅពេលពោតមាន 3 ទៅ 5 ស្លឹក និងស្មៅមាន 2 ទៅ 4 ស្លឹក

ពពួកស្មៅស្លឹកស្រួច ពពួកស្មៅស្លឹកធំ​ ពពួកក់ ត្រែង ផ្ទី ពោតសំឡី ស្មៅសំបុកមាន់ កន្ទ្រាំងបាយស សណ្តែកខ្មោច ស្មៅជើងក្រាស់ ស្មៅស្លាបទា កន្ទ្រាំងខែត្រ ស្មៅក្រវាញជ្រូក និងស្មៅចិញ្ចៀន…។ ប្រើថ្នាំ 80-100ml សម្រាប់ទឹក 25 លីត្រ

ចំណាំ: ទុកអោយឆ្ងាយពីដៃក្មេង និងកន្លែងស្ងួតមិនត្រូវកំដៅថ្ងៃ

ការណែនាំ៖ – ហាមប្រើថ្នាំនេះជាមួយពូជពោត K95

                  -ហាមប្រើលាយជាមួយ ជីអ៊ុយរ៉េ និងថ្នាំកម្ចាត់សត្វល្អិត

                  -ថ្នាំនេះប្រើបានតែមួយដង ក្នុងមួយវដ្តជីវិតដំណាំ

                  -បាញ់ថ្នាំនៅពេលដីមានសំណើមគ្រប់គ្រាន់។ មិនត្រូវបាញ់ថ្នាំនៅលើដីដែលស្ងួត។