ក្រុមហ៊ុនខេមហេរ៉ូអេហ្គ្រីខលឈ័រ

ក្រុម​ហ៊ុន​ខេមហេរ៉ូ ​អេហ្គ្រីខល​ឈ័រ ​អិលធីឌី មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិនិយោគិន​ជនជាតិ​ចិន​នៅ​ក្នុង​ឆ្នាំ​ ​2013។​ ​គិត​ចាប់​តាំង​ពី​ថ្ងៃ​បើក​ដំណើរ​ការ​រហូត​មក​ដល់​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​បាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​កំលាំង​កាយ​ចិត្ត​ ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​ផលិត​ផល​របស់​ខ្លួន​សំដៅ​លើ​ការ​ការពារ​និង​ជំរុញ​ទិន្នផល​ដំណាំ​កសិកម្ម។​ ​ជា​លទ្ធផល​នៃ​ការ​វិនិយោគ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ឃើញ​ថា​ ក្រុមហ៊ុន​បាន​បង្កើត​នូវ​បច្ចេក​ទេស​និង​ចំណេះដឹង​សំរាប់​ស្វាយ​កែវ​រមៀត​និង​ពូជ​ស្រូវ​ដ៏​ពេញ​និយម​មួយ​ចំនួន​ដូចជា​៖ ​IR504​, ​OM5451​, ​OM4900,​ SKO​ និង​ពូជ​ស្រូវ ​៦ ខែ​ដោយ​ជោគជ័យ។​ ក្រុមហ៊ុន​មាន​លទ្ធភាព​ផ្គត់​ផ្គង់​ថ្នាំ​កសិកម្ម​គ្រប់​ប្រភេទ​សំរាប់​ដំណាំ​ស្រូវ​ ស្វាយ​កែវ​រមៀត​ពេញ​មួយ​រដូវ​ ​ហើយ​ក្រុមហ៊ុន​ក៏​មាន​ផ្គត់​ផ្គង់​ថ្នាំ​សំលាប់​ស្មៅ​ ​ថ្នាំ​សំលាប់​សត្វ​ល្អិត​ ​ថ្នាំ​ជំរុញ​ការ​លូត​លាស់​ ​ជី​លើ​ស្លឹក​ដំឡូង​មី​ ​បន្លែ​ ស្វាយ​ចន្ទី​ ​និង​មៀន​ជាដើម។​ ខេមហេរ៉ូ​នឹង​បន្ត​ការ​ស្រា​វ​ជ្រាវ​ និង​ខិត​ខំ​បង្ហាញ​ផលិតផល​ល្អៗ​បន្ថែម​ទៀត​នៅ​ក្នុង​ទីផ្សារ។​ ក្រុមហ៊ុន​សូម​ស្វាគមន៍​ក្នុង​ការ​សហការ​ក្នុង​ភាព​ជា​ដៃ​គូ និង​ធ្វើ​ឱ្យ​វិស័យកសិកម្ម​កម្ពុជា​កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង​ក្នុង​បណ្តា​ប្រទេស​អាស៊ាន។​ យើង​សង្ឃឹម​ថា​ យើង​អាច​រួមដៃ​គ្នា​បង្កើត​ផលិត​ផល​កសិកម្មលំដាប់​ពិភព​លោក​នៅ​កម្ពុជា។

ទស្សនវិស័យ​

លើកកំពស់គុណភាពផលិតផលកសិកម្មកម្ពុជាឈ្ពោះទៅកាន់កំរិតស្តង់ដារពិភពលោក។

បេ​សកកម្ម

  1. ផ្គត់ផ្គង់ជី និង​ថ្នាំ​កសិកម្ម​លំដាប់​ពិភព​លោក​សម្រាប់​កសិដ្ឋាន​កម្ពុជា។
  2. ស្រាវជ្រាវ ​និង​បង្កើត​បច្ចេកទេស​កំចាត់​សត្វល្អិត​ពេញ​មួយ​រដូវ ​និង​បច្ចេកទេស​ប្រើ​ប្រាស់​ថ្នាំ​ជំរុញ​ការ​លូត​លាស់​លើ​ស្រូវ ​ស្វាយ​ មៀន​ ស្វាយចន្ទី​ ​និង​បន្លែ​។
  3. បង្កើត​បណ្តាញ​ចែក​ចាយ​ទូទាំង​ប្រទេស។​
  4. បង្កើត​មជ្ឈ​មណ្ឌល​បច្ចេកវិទ្យា​សម្រាប់​ការអភិវឌ្ឍន៍ ​និង​បណ្តុះ​បណ្តាល​នៅ​ក្នុង​តំបន់​កសិកម្ម​សំខាន់ៗ។​