ស៊ីអែម

ស៊ីអែម ជាប្រភេទជីបំប៉ន មានតួនាទីជួយបន្សាបការពុលអាស៊ីតសរីរាង្គ ជំនួយដល់ការធ្វើរស្មីសំយោគ ជម្រុញការស្រូប និងដឹកជញ្ជូន ផូស្វ័រ ស្ករដល់ដំណាំ។ ជាពិសេស ស៊ីអែមជួយធ្វើឱ្យដំណាំរឹងមាំ មិនងាយដួលរលំ បង្កើនភាពស្វិតដល់ទងផ្កាផ្លែ និងភាពរឹងស្វិតរបស់សំបកនៃផ្លែ កាត់បន្ថយអត្រាស្អុយក្នុងពេលដឹកជញ្ជូន និងពេលរក្សាទុក។
សមាសធាតុសកម្ម – Ca 120g/L

– MgO 30g/L

ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
ចំណុះ – 1 លីត្រ, 500 ម.ល

កម្រិតនៃការប្រើប្រាស់ថ្នាំ

ប្រភេទដំណាំ ដំណាក់កាលប្រើប្រាស់
ស្រូវ – លើកទី១: ដំណាក់កាលបែកគុម្ព

– លើកទី២: ដំណាក់កាលពន្លូតដើម ឬកើតកួរ

– លើកទី៣: ពេលស្រូវផើម (ឬមុនពេលចេញផ្កា)

ឈើហូបផ្លែ ម្រេច សណ្តែក បន្លែយកផ្លែ – លើកទី១: មុនពេលចេញផ្កា ឬពេលមានពន្លកផ្កា

– លើកទី២: ពេលមានក្តឹប

– លើកទី៣: ក្រោយពេលមានផ្លែខ្ចី

– លើកទី៤: ដំណាក់កាលចិញ្ចឹមផ្លែ

ដំណាំយកមើម – ប្រើ 2-3 ដង ក្នុងដំណាក់កាលលូតលាស់មើម

កំរិតប្រើ: លាយជីពី 30-50ក្រាម ក្នុងទឹក 20-25លីត្រ

ចំណាំ: ទុកអោយឆ្ងាយពីដៃក្មេង និងកន្លែងស្ងួតមិនត្រូវកំដៅថ្ងៃ