-
ខេវ័ន
ខេវ័ន ជួយអោយដំណាំរឹងមាំ បង្កើនសមត្ថភាពទប់ទល់នឹងការដួលរលំ ភាពត្រជាក់ ភាពរាំងស្ងួត ភាពជាំទឹក។ ខេវ័ន បង្កើនចំនួនគ្រាប់ណែន ទប់ស្កាតការជ្រុះផ្លែ ជួយអោយផ្លែធំល្អ បង្កើនរសជាតិផ្អែមនៃផ្លែ និងគុណភាពកសិផល។
សមាសធាតុសកម្ម – អាសូត (N) 8% – ផូស្វាត (P) 6%
– ប៉ូតាស្យូម (K) 26%
– សារធាតុពិសេស (TE)
ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 1 លីត្រ, 500 ម.ល -
ប៊ីវ័ន
ប៊ីវ័ន បង្កើនចំនួនផ្កា និងកំលាំងជីវិតរបស់លំអងផ្កា បង្កើនការកាន់ផ្កា។ ប៊ីវ៏ន បន្ថយការជ្រុះផ្លែខ្ចី (ជួយអោយដំណាំចេញផ្កាស្រុះ មិនមានផ្កាក្ដៀប) បង្កើនទិន្នផល និងគុណភាពកសិផល និងជាពិសេសជួយដល់ដំណាំស្រូវ មិនអោយផ្កាស្កក ដាក់គ្រាប់បានល្អ និងមានកួរស្រូវវែង ផ្លែច្រើន។
សមាសធាតុសកម្ម – Boron 120g/L ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 1 លីត្រ, 500 ម.ល -
ប៉េ 10-60-10
ប៉េ 10-60-10 ផ្ទុកនូវផូស្វាតខ្ពស់ជួយដល់ស្លឹកខ្ចីអោយឆាប់ចាស់ និងទប់ស្កាត់ការលេចចេញនូវស្លឹកខ្ចី ហើយប្រមូលផ្ដុំក្នុងការបង្ដើតពន្លកផ្កា ជំរុញដល់ដំណើរការចេញផ្កាបានកាន់តែលឿន (ជាពិសេសនៅលើដំណាំស្វាយ) ។ P10-60-10 ជំនួយលើដំណាំស្រូវ ចេញឬសខ្លាំង បែកគុម្ពធំ ដើមថ្លោស ចេញកួរស្រុះ។
សមាសធាតុសកម្ម – អាសូត(N)10% – ផូស្វាត(P)60%
– ប៉ូតាស្យូម(K)10%
– សារធាតុពិសេស(TE)
ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច ចំណុះ – 500 ក្រាម -
ភីវ័ន 10-30-10+TE
ភីវ័ន ជំរុញអោយប្រព័ន្ធឬស និងពន្លកផ្លាលូតលាស់ល្អ។ ភីវ័ន ធ្វើអោយដំណាំចេញផ្ការហ័ស ហើយជួយសំរួលក្នុងការកកើតផ្នែកផ្កាដល់ដំណាំ ដែលជាកត្តាសំខាន់សំរាប់កំណត់នូវគុណភាពគ្រាប់ផ្លែ ដើម្បីបង្កើនទិន្នផល និងគុណភាពកសិផល។
សមាសធាតុសកម្ម – អាសូត (N) 10% – ផូស្វាត (P) 30%
– ប៉ូតាស្យូម (K) 10%
– សារធាតុពិសេស (TE)
ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE ចំណុះ – 500 ម.ល -
វគ្គ១
វគ្គ១ ជំនួយដល់ត្រួយស្លឹក ស្លឹកខ្ចីឡើងខៀវស្រស់ និងលូតលាស់បានល្អ។ វគ្គ១ ជំរុញដល់ដំណាំចេញត្រួយថ្មីបានយ៉ាងលឿន ជំនួយដល់ស្រទាប់ស្លឹកដំណាំក្នុងការស្រូប បង្កើតជាប្រព័ន្ធឫសដល់ការបែកគុម្ពកាន់តែល្អ ដើម្បីបំពេញកំលាំងត្រៀមចេញផ្កា និងចិញ្ចឹមផ្លែបានល្អ។
សមាសធាតុសកម្ម – អាសូត(N)31% – ផូស្វាត(P)11%
– ប៉ូតាស្យូម(K)11%
– សារធាតុពិសេស(TE)
ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច ចំណុះ – 500ក្រាម -
វគ្គ២
វគ្គ២ ជំរុញអោយប្រព័ន្ធឫសលូតលាស់ល្អ និងពន្លកផ្កាចេញផ្កាបានល្អ។ វគ្គ២ ធ្វើអោយដំណាំចេញផ្ការហ័ស ហើយជួយសំរួលក្នុងការកកើតផ្លែផ្កាដល់ដំណាំ ដែលជាកត្តាសំខាន់សំរាប់កំណត់នូវគុណភាពគ្រាប់ ផ្លែ ដើម្បីបង្កើនទិន្នផល និងគុណភាពកសិផល។
សមាសធាតុសកម្ម – អាសូត(N)10% – ផូស្វាត(P)30%
– ប៉ូតាស្យូម(K)20%
– សារធាតុពិសេស(TE)
ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច ចំណុះ – 500ក្រាម -
វគ្គ៣
វគ្គ៣ ជំរុញអោយដំណាំរឹងមាំ បង្កើនសមត្ថភាពទប់ស្កាត់នឹងការដួលរលំ ភាពត្រជាក់ ស្ងួត ជាំទឹក។ វគ្គ៣ បង្កើនចំនួនគ្រាប់ណែន ទប់ស្កាត់ការជ្រុះផ្លែ ជួយអោយផ្លែធំល្អ មើមធំល្អ បង្កើនរសជាតិផ្អែម បង្កើនទិន្នផល និងគុណភាពកសិផល។
សមាសធាតុសកម្ម – អាសូត(N)14% – ផូស្វាត(P)6%
– ប៉ូតាស្យូម(K)40%
– សារធាតុពិសេស(TE)
ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច ចំណុះ – 500ក្រាម -
ស៊ីអែម
ស៊ីអែម មានតួនាទីបន្សាបការពុលអាស៊ីតសរីរាង្គ ជំនួយដល់ការធ្វើរស្មីសំយោគដល់ដំណាំ ជំរុញការស្រូប និងការដឹកជញ្ចូនផូស្វ័រ-ស្ករដល់ដំណាំ។ ស៊ីអែម ជាពិសេសជួយអោយដំណាំរឹងមាំល្អ មិនងាយដួលរលំ បង្កើនភាពស្វិតដល់ទងផ្កាផ្លែ និងភាពរឹងស្វិតរបស់សំបកនៃផ្លែ បន្ថយអត្រាស្អុយក្នុងពេលដឹកជញ្ចូន និងពេលរក្សាទុក បង្កើនទិន្នផល-គុណភាពកសិផល។
សមាសធាតុសកម្ម – Ca 120g/L – MgO 30g/L
ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 1 លីត្រ, 500 ម.ល -
អេនវ័ន 28-4-1+TE
អែនវ័ន ដើរតួនាទីសំខាន់ដល់ដល់ដំណាំ ក្នុងការបង្កើតប្រព័ន្ធឬស។ អែនវ័ន ជំរុុញអោយបែកគុម្ភ បែកខ្នែង លាស់ត្រួយ ឆាប់រហ័ស។ អែនវ័ន ចាំបាច់ជាខ្លាំងសំរាប់ការលូតលាស់ដើម ស្លឹកបង្កើនទិន្នផល និងគុណភាពកសិផល។
សមាសធាតុសកម្ម – អាសូត (N) 28% – ផូស្វាត (P) 4%
– ប៉ូតាស្យូម (K) 1%
– សារធាតុពិសេស (TE)
ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE ចំណុះ – 500 ម.ល