ទុំស្រុះ

ទុំស្រុះ មានសារធាតុ Ethephon 480g/L SL ជាសារធាតុមួយជួយជម្រុញការលូតលាស់របស់ដំណាំ។ គេប្រើដើម្បី ជម្រុះស្លឹកចាស់ៗ បញ្ចេញផ្កា និងប្រើសម្រាប់បន្ទុំផ្លែឈើ។ សម្រាប់ដំណាំមួយចំនួនដូចជា៖ ស្វាយកែវរមៀត មៀនប៉ៃលិន និងម្នាស់ គេបាញ់សារធាតុ Ethephon ដើម្បីជម្រុះស្លឹកចាស់និងបញ្ចេញផ្កាផងដែរ។ ក្រោយពីបាញ់ថ្នាំបាន 1 ទៅ 2 ដង ថ្នាំនឹងជួយធ្វើឱ្យស្លឹក និងមែកឆាប់ចាស់ ហើយក៏ជួយជម្រុញឱ្យចេញផ្កាបានឆាប់រហ័សផងដែរ។ សម្រាប់រោងចក្រកៃឆ្នៃផ្លែឈើវិញ គេអាចប្រើសារធាតុ Ethephon ដើម្បីបន្ទុំផ្លែឈើ អាចជួយឱ្យផ្លែឈើទុំបានលឿន និងស្រុះគ្នាបានល្អ។

សមាសធាតុសកម្ម – Ethephon 480g/L SL
ការវេចខ្ចប់ – ដបផ្លាស្ទិច HDPE
ចំណុះ – 500 ម.ល

កម្រិតនៃការប្រើប្រាស់ថ្នាំ

ប្រភេទដំណាំ

មុខសញ្ញាការប្រើ

កម្រិតនៃការប្រើ

របៀបប្រើ

ដើមស្វាយ

ដើម្បីឱ្យមែកតូចៗឆាប់ចាស់

និងបញ្ចេញផ្កា

ប្រើថ្នាំ 15-42ml ក្នុងទឹក 100 លីត្រ បាញ់ស្រោចពីលើដើមស្វាយ

ដើមស្វាយ

ជម្រុះត្រួយថ្មី និងមែកតូចៗ

ប្រើថ្នាំ 40-60mlក្នុងទឹក 100 លីត្រ បាញ់ស្រោចពីលើដើមស្វាយ

ផ្លែស្វាយ

បន្ទុំឱ្យឆាប់ទុំលឿន

លាយថ្នាំ 1L ក្នុងទឹក 1000 លីត្រ ត្រាំផ្លែស្វាយនៅក្នុងទឹកដែលបានលាយរួច ឬស្រោចទឹកដែលបានលាយរួចទៅលើផ្លែស្វាយ

ចំណាំ: ទុកអោយឆ្ងាយពីដៃក្មេង និងកន្លែងស្ងួតមិនត្រូវកំដៅថ្ងៃ