ធីធីហ្វាយ 990SP

ធីធីហ្វាយ 990SP ជាប្រភេទអរម៉ូនដែលបង្កើតឡើងដើម្បីបាញ់ជម្រុះស្លឹកនិងបញ្ចេញស្លឹក។ ធីធីហ្វាយជាថ្នាំដែលមានធាតុសកម្ម Thiourea មានឥទ្ធិពលទៅលើដំណាំហូបផ្លែ។ ប្រសិនបើយើងប្រើកម្រិតខ្ពស់ (3.5-4 kg ក្នុងទឹក 1000 លីត្រ) វានឹងធ្វើឱ្យស្លឹករុក្ខជាតិជ្រុះ និងបង្កើតនូវពន្លកស្លឹកថ្មី។ យើងក៏ប្រើប្រាស់បានផងដែរសម្រាប់ការបញ្ចេញពន្លកផ្កា បើយើងប្រើក្នុងកម្រិតទាបពី 1-2kg ក្នុងទឹក 1000 លីត្រ។
សមាសធាតុសកម្ម – Thiourea 990g/kg SP
ការវេចខ្ចប់ – កញ្ចប់
ចំណុះ – 1 គីឡូក្រាម, 25 គីឡូក្រាម

 

កម្រិតនៃការប្រើប្រាស់ថ្នាំ

ប្រភេទដំណាំ

គោលដៅ

ពេលវេលាប្រើប្រាស់

កម្រិតប្រើ

ស្វាយកែវរមៀត

ជម្រុះស្លឹកចាស់ និងចេញពន្លកថ្មី

ក្រោយពេលប្រមូលផល និងតាក់តែងមែករួច ឬដាក់ជីទ្រាប់បាត ប្រើថ្នាំ 4-5kg/1000 លីត្រទឹក

 

ភ្ញោចចេញផ្កាស្រុះគ្នា

ពេលស្លឹកស្វាយមានពណ៍សម្បុរបៃតងចាស់ល្មមអាចបញ្ចេញផ្កាបាន ប្រើថ្នាំ 2kg/1000 លីត្រទឹក

ភ្ញោចចេញផ្កាស្រុះគ្នា

ប្រើបន្ទាប់ពីបាញ់បញ្ចេញផ្កាលើកទី1 រយៈពេល 3 ថ្ងៃ ប្រើថ្នាំ 2kg/1000 លីត្រទឹក

ស្វាយចន្ទី

ជម្រុះស្លឹកចាស់ និងចេញពន្លកថ្មី

ក្រោយពេលប្រមូលផល និងតាក់តែងមែករួច ឬដាក់ជីទ្រាប់បាត ប្រើថ្នាំ 4kg/1000 លីត្រទឹក

ភ្ញោចចេញផ្កាស្រុះគ្នា

ពេលស្លឹកស្វាយចន្ទីមានពណ៍សម្បុរបៃតងចាស់ល្មមអាចបញ្ចេញបាន ប្រើថ្នាំ 2kg/1000 លីត្រទឹក

ចំណាំ: ទុកអោយឆ្ងាយពីដៃក្មេង និងកន្លែងស្ងួតមិនត្រូវកំដៅថ្ងៃ

ការណែនាំ៖ – នៅពេលជម្រុះស្លឹក គួរដាក់ជីមុនពេលបាញ់ថ្នាំ ព្រោះវាអាចប៉ះពាល់ដល់សុខភាពរបស់ដំណាំ។ សម្រាប់បាញ់បញ្ចេញ ត្រូវលាយជាមួយជីដែលមានផូស្វ័រខ្ពស់ និងថ្នាំជម្រុញដើម្បីបង្កើននូវប្រសិទ្ធភាព។