ប៉ូរ៉ាហ្ស៊ីន 800WP

ប៉ូរ៉ាហ្ស៊ីន 800WP ជាថ្នាំកម្ចាត់ស្មៅមានលក្ខណៈជម្រើស ដោយប៉ះផ្ទាល់និងស្រូបឬជ្រាបចូលតាមស្លឹកស្មៅរហូតដល់ឫស និងចូលទៅបំផ្លាញកោសិកាលូតលាស់របស់ដើមស្មៅ ធ្វើឱ្យស្មៅងាប់ហើយប្រសិទ្ធភាពថ្នាំអាចទប់ស្កាត់ស្មៅមិនឱ្យដុះលូតលាស់វិញបានពេញមួយរដូវ។ ប្រើកម្ចាត់ស្មៅក្រោយពេលដំណុះគ្រាប់ ឬក្រោយពេល

ដុះពន្លក (ស្មៅដុះបាន 3-5 ស្លឹក) ជាពិសេសស្មៅស្លឹកមូលឬស្មៅស្លឹកធំមានជាតិជ័រ ដែលមានដុះនៅក្នុងចំការពោត ម្នាស់ អំពៅ។

សមាសធាតុសកម្ម – Atrazine 800g/kg WP
ការវេចខ្ចប់ – កញ្ចប់
ចំណុះ – 800 ក្រាម

កម្រិតនៃការប្រើប្រាស់ថ្នាំ

ប្រភេទដំណាំ

ដំណាក់កាលប្រើប្រាស់

កម្រិតប្រើ

ពោត

បាញ់នៅពេលពោតអាយុ 10-15 ថ្ងៃ

-ប្រើថ្នាំ 60-80g ក្នុងទឹក 20-25 លីត្រ

 

បាញ់នៅពេលស្មៅដុះបាន 1-3 ស្លឹក

-ប្រើថ្នាំ 90-120g ក្នុងទឹក 20-25 លីត្រ

ម្នាស់

បាញ់ក្រោយពេលដាក់ដាំ

-ប្រើថ្នាំ 150-250g ក្នុងទឹក 20-25 លីត្រ

អំពៅ

បាញ់ក្រោយពេលដាក់ដាំ

-ប្រើថ្នាំ 150-240g ក្នុងទឹក 20-25 លីត្រ

ចំណាំ: ទុកអោយឆ្ងាយពីដៃក្មេង និងកន្លែងស្ងួតមិនត្រូវកំដៅថ្ងៃ

ការណែនាំ៖ – ពេលបាញ់ថ្នាំ ដីចំការ ត្រូវមានសំណើម ហើយត្រូវបាញ់ថ្នាំឱ្យសព្វទៅលើស្លឹកស្មៅ។