ពងមាស 271SC

ពងមាស 271SC ជាប្រភេទថ្នាំសត្វល្អិតមានលក្ខណៈប៉ះផ្ទាល់ និងពុលតាមអាហារ ជាពិសេសថ្នាំមានប្រតិកម្មជ្រាបចូលខ្ពស់។ ថ្នាំមានប្រសិទ្ធភាពកម្ចាត់ពពួកពីងពាងក្រហម ទ្រីប ដង្កូវហ្វូង ដង្កូវខៀវ សត្វល្អិតផ្សេងទៀត ព្រមទាំងពងរបស់វាផងដែរ ដែលសុីបំផ្លាញដំណាំស្ពៃ ត្រសក់ ស្រូវ ស្វាយ និងចន្ទីជាដើម។

សមាសធាតុសកម្ម -Chlorfenapyr 215g/L + Lufenuron 56g/L SC
ការវេចខ្ចប់ – ដប HDPE
ចំណុះ – 500ml

កម្រិតនៃការប្រើប្រាស់ថ្នាំ

ប្រភេទដំណាំ

ដំណាក់កាលប្រើប្រាស់ កត្តាចង្រៃ កម្រិតប្រើ
ស្រូវ បាញ់នៅដំណាក់កាលដំបូងនៃរោគសញ្ញា ដង្កូវមូរស្លឹក -លាយថ្នាំ 30-50ml ក្នុងទឹក 25 លីត្រ

 

បន្លែយកស្លឹក បាញ់នៅដំណាក់កាលដំបូងនៃរោគសញ្ញា ដង្កូវសុីរូងដើម ដង្កូវហ្វូង ដង្កូវខៀវ ដង្កូវសុីញ៉េ ដង្កូវសុីស្លឹក -លាយថ្នាំ 20-40ml ក្នុងទឹក 25 លីត្រ

 

បន្លែយកផ្លែ បាញ់នៅដំណាក់កាលដំបូងនៃរោគសញ្ញា ដង្កូវសុីរូងដើម ដង្កូវហ្វូង ដង្កូវខៀវ ដង្កូវសុីញ៉េ ដង្កូវសុីស្លឹក -លាយថ្នាំ 25-50ml ក្នុងទឹក 25 លីត្រ
ស្វាយ ស្វាយចន្ទី បាញ់នៅដំណាក់កាលដំបូងនៃរោគសញ្ញា ទ្រីប

-លាយថ្នាំ 50-75ml ក្នុងទឹក 25 លីត្រ

ការណែនាំ: ពងមាសអាចប៉ះពាល់លើប្រភេទដំណាំដូចជា ឪឡឹក ម្រះ ននោង និងអំបូរស្ពៃ។ ហាមបាញ់នៅដំណាក់កាលចេញផ្កា និងក្តឹប ដើម្បីចៀសវាងពីការខូចខាតដំណាំ។