វគ្គ១

វគ្គ១​ ជំនួយដល់ត្រួយស្លឹក ស្លឹកខ្ចីឡើងខៀវស្រស់ និងលូតលាស់បានល្អ។ វគ្គ១ ជំរុញដល់ដំណាំចេញត្រួយថ្មីបានយ៉ាងលឿន ជំនួយដល់ស្រទាប់ស្លឹកដំណាំក្នុងការស្រូប បង្កើតជាប្រព័ន្ធឫសដល់ការបែកគុម្ពកាន់តែល្អ ដើម្បីបំពេញកំលាំងត្រៀមចេញផ្កា និងចិញ្ចឹមផ្លែបានល្អ។

សមាសធាតុសកម្ម – អាសូត(N)31%

– ផូស្វាត(P)11%

– ប៉ូតាស្យូម(K)11%

– សារធាតុពិសេស(TE)

ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច
ចំណុះ – 500ក្រាម

កម្រិតនៃការប្រើប្រាស់ថ្នាំ

ប្រភេទដំណាំ ដំណាក់កាលប្រើប្រាស់
ស្រូវ – លើកទី១: ក្រោយពេលព្រោះ ឬស្ទូងរួចបាន 7-15ថ្ងៃ

– លើកទី២: ដំណាក់កាលបែកគុម្ព (ស្រូវមានអាយុ 20-25ថ្ងៃ)

– បាញ់លើកទី៣: ដំណាក់កាលកកើតកួរ ឬមុនស្រូវផើម

បន្លែយកស្លឹក – 7ថ្ងៃប្រើមួយដងរហូតដល់មុនពេលប្រមូលផល 10ថ្ងៃ
បន្លែយកផ្លែ មើម – ប្រើក្រោយពេលដាំបាន 7ថ្ងៃ ប្រើ2ដងដោយឃ្លាតពីគ្នា5ថ្ងៃ (ប្រើអោយបានមុនពេលដំណាំចេញផ្កា ឬកកើតមើម
ផ្លែឈើ ម្រេច – ដើម្បីចិញ្ចឹមស្លឹកទាំងមូលអោយបានលូតលាស់ល្អ ត្រូវបាញ់១ដងទៅ២ដង(មុនឬក្រោយពេលស្លឹកលាស់ថ្មី)

កំរិតប្រើ: លាយជីពី 40-50ក្រាម ក្នុងទឹក 20-25លីត្រ

ចំណាំ: ទុកអោយឆ្ងាយពីដៃក្មេង និងកន្លែងស្ងួតមិនត្រូវកំដៅថ្ងៃ

– ផ្អាកបាញ់មុនប្រមូលផល 10-15ថ្ងៃ