ប៉េ 10-60-10

ប៉េ 10-60-10 ផ្ទុកនូវផូស្វាតខ្ពស់ជួយដល់ស្លឹកខ្ចីអោយឆាប់ចាស់ និងទប់ស្កាត់ការលេចចេញនូវស្លឹកខ្ចី ហើយប្រមូលផ្ដុំក្នុងការបង្ដើតពន្លកផ្កា ជំរុញដល់ដំណើរការចេញផ្កាបានកាន់តែលឿន (ជាពិសេសនៅលើដំណាំស្វាយ) ។ P10-60-10 ជំនួយលើដំណាំស្រូវ ចេញឬសខ្លាំង បែកគុម្ពធំ ដើមថ្លោស ចេញកួរស្រុះ។

សមាសធាតុសកម្ម – អាសូត(N)10%

– ផូស្វាត(P)60%

– ប៉ូតាស្យូម(K)10%

– សារធាតុពិសេស(TE)

ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច
ចំណុះ – 500 ក្រាម

កម្រិតនៃការប្រើប្រាស់ថ្នាំ

ប្រភេទដំណាំ ដំណាក់កាលប្រើប្រាស់
ដំណាំស្វាយ – បាញ់ជីនៅដំណាក់កាលកប់ឬប្រើអ័រម៉ូនរួច

– បាញ់ជីជាប្រចាំ ១៥ថ្ងៃម្តង (យ៉ាងតិច ៣ដង ក្នុងមួយរដូវកាល)

ដំណាំស្រូវ – ចាប់ផ្តើមបាញ់មុនដំណាក់កាលស្រូវផើម ហើយបាន ១០ថ្ងៃក្រោយបាញ់លើកទី២
ពោត សណ្តែក ម្រេច – បាញ់ជីនៅដំណាក់កាលចាប់ផ្តើមបង្កើតពន្លកផ្កា

– បាញ់ជីពី ២ដងទៅ ៣ដង (៧ថ្ងៃម្តង)

កំរិតប្រើ: លាយជីពី 40-50ក្រាម ក្នុងទឹក 20-25លីត្រ

ចំណាំ: ទុកអោយឆ្ងាយពីដៃក្មេង និងកន្លែងស្ងួតមិនត្រូវកំដៅថ្ងៃ

– ផ្អាកបាញ់មុនប្រមូលផល 7-15ថ្ងៃ