តោកំចាត់ 480SL

តោកំចាត់ ជាថ្នាំកំចាត់ស្មៅមិនជំរើស មានលក្ខណៈជ្រាបចូលជាប្រព័ន្ធដោយស្រូបចូលទៅតាមស្លឹកផ្លាស់ទីចូលទៅក្នុងដើមរហូតដល់ឬសស្មៅ។ ប្រើកំចាត់ស្មៅក្រោយពេលដុះពន្លក និងស្មៅកំពុងលូតលាស់ដូចជា៖​ ស្មៅស្បូវ ស្មៅកក់ ស្មៅស្លឹកធំ ស្មៅស្លឹកតូច និងស្មៅផ្សេងៗទៀតដែលដុះនៅលើវាលដុះក្នុងចំការដំណាំកៅស៊ូ​ ដុះក្នុងចំការដំណាំ ឈើហូបផ្លែ ចំការកាហ្វេ និងនៅតាមភ្លឺស្រែ។ ល។

សមាសធាតុសកម្ម – Glyphosate 480g/L
ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE
ចំណុះ – 4,5លីត្រ,18លីត្រ, 20លីត្រ

កម្រិតនៃការប្រើប្រាស់ថ្នាំ

ប្រភេទដំណាំ

ដំណាក់កាលប្រើប្រាស់

គោលដៅ

កម្រិតប្រើប្រាស់

កៅស៊ូ

ដំណាំយកផ្លែ

ទីវាល

គ្រប់ដំណាក់កាលលូតលាស់របស់ស្មៅ

ស្មៅគ្រប់ប្រភេទ

ប្រើថ្នាំ 180mL-350mL/ទឹក 25L

ចំណាំ: ទុកអោយឆ្ងាយពីដៃក្មេង និងកន្លែងស្ងួតមិនត្រូវកំដៅថ្ងៃ

ការណែនាំ: – ស្មៅដែលពិបាកសម្លាប់ត្រូវប្រើកំរិតថ្នាំខ្ពស់ ហើយត្រូវច្បាស់ថាយើងធ្វើការបាញ់ស្រោចសព្វល្អ។

– បើមានស្មៅស្លឹកធំ វ័ល្លិ៍ កូនឈើ គួរលាយជាមួយ 2,4-D ដើម្បីបង្កើនការសំលាប់បានល្អ។