Showing all 8 results

  • កាបូ

    ជីបំប៉នដំណាំ កាបូ មានរូបមន្តពិសេសមួយដែលងាយស្រួលដល់ដំណាំស្រូបយកដែលមិនមានការប៉ះពាល់ដល់ភ្នាសកោសិការបស់ដំណាំ។ វាមានផ្ទុកនូវបរិមាណខ្ពស់នៃសមាសធាតុ កាល់ស្យូម បរ និងសុីតូសាន ដែលរលាយជាមួយទឹកបាន 100% ហើយទាំងអស់នេះជាសារៈសំខាន់មួយសម្រាប់ដំណាំ។ ម្យ៉ាងវិញទៀតជីបំប៉នដំណាំកាបូ ត្រូវបានដំណាំស្រូបយ៉ាងលឿន និងងាយស្រួល ហើយវាអាចជួយឱ្យដំណាំធន់ទៅនឹងបម្រែបម្រួលអាកាសធាតុបានទៀតផងដែរ។

    សមាសធាតុសកម្ម -CaO 120g/L + B 30g/L SL

     

    ការវេចខ្ចប់ – ដបផ្លាស្ទិច HDPE
    ចំណុះ – 500 ម.ល
  • ខេអូ មមាច

    ខេអូ មមាច ជាប្រភេទថ្នាំកម្ចាត់សត្វល្អិតដោយសម្លាប់តាមរយៈថ្នាំជ្រាបចូលទៅវាយលុកប្រព័ន្ធប្រសាទរបស់សត្វល្អិត ជាពិសេសថ្នាំមានប្រសិទ្ធភាពអាចកម្ចាត់ពពួកសត្វមមាចក្នុងរយៈពេលត្រឹមតែ 3នាទី បន្ទាប់ពីបាញ់រួច។ ថ្នាំមានលក្ខណះជ្រាប ដូចនេះស្រូវអាចស្រូបយកថ្នាំសម្រាប់ការបង្ការការបំផ្លាញដោយសត្វមមាចក្នុងរយៈពេលវែង ។

    សមាសធាតុសកម្ម – Clothianidin 150g/L + Pymetrozine 200g/L SC
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 500 ម.ល
  • ខេអូ ស្រមើល

    ខេអូ ស្រមើល ជាថ្នាំកម្ចាត់សត្វល្អិតមានលក្ខណៈប៉ះផ្ទាល់ ស៊ីចូលក្រពះបែបជីវសាស្ត្រដែលបានបង្កើតឡើងពីបាក់តេរីមេ Spinosad មានប្រសិទ្ធភាពជាងថ្នាំទូទៅ។ ថ្នាំអាចសម្លាប់សត្វល្អិតចង្រៃបានច្រើនប្រភេទដែលមកពីអំបូរដង្កូវ ស្រមើល ស្លាបរឹង និងសត្វល្អិតផ្សេងទៀត។

    សមាសធាតុសកម្ម – Spinosad 100g/L SC
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 500 ម.ល
  • តោកំចាត់ (ចំការ)

    តោកំចាត់ (ចំការ) ជាប្រភេទថ្នាំកម្ចាត់ស្មៅមិនជម្រើស មានធាតុសកម្ម Glyphosate IPA អាចសម្លាប់បានរាល់រុក្ខជាតិមានពណ៍បៃតងនៅលើទីវាល ចំការជាដើម ដោយចូលទៅសម្លាប់ចាប់ពីឫសរហូតដល់ដើមហើយស្មៅងាប់មិនងាយដុះឡើងវិញ។

    សមាសធាតុសកម្ម – Glyphosate 480g/L SL
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 4.5 លីត្រ
  • ទុំស្រុះ

    ទុំស្រុះ មានសារធាតុ Ethephon 480g/L SL ជាសារធាតុមួយជួយជម្រុញការលូតលាស់របស់ដំណាំ។ គេប្រើដើម្បី ជម្រុះស្លឹកចាស់ៗ បញ្ចេញផ្កា និងប្រើសម្រាប់បន្ទុំផ្លែឈើ។ សម្រាប់ដំណាំមួយចំនួនដូចជា៖ ស្វាយកែវរមៀត មៀនប៉ៃលិន និងម្នាស់ គេបាញ់សារធាតុ Ethephon ដើម្បីជម្រុះស្លឹកចាស់និងបញ្ចេញផ្កាផងដែរ។ ក្រោយពីបាញ់ថ្នាំបាន 1 ទៅ 2 ដង ថ្នាំនឹងជួយធ្វើឱ្យស្លឹក និងមែកឆាប់ចាស់ ហើយក៏ជួយជម្រុញឱ្យចេញផ្កាបានឆាប់រហ័សផងដែរ។ សម្រាប់រោងចក្រកៃឆ្នៃផ្លែឈើវិញ គេអាចប្រើសារធាតុ Ethephon ដើម្បីបន្ទុំផ្លែឈើ អាចជួយឱ្យផ្លែឈើទុំបានលឿន និងស្រុះគ្នាបានល្អ។

    សមាសធាតុសកម្ម – Ethephon 480g/L SL
    ការវេចខ្ចប់ – ដបផ្លាស្ទិច HDPE
    ចំណុះ – 500 ម.ល
  • វីវីហ្វាយ 150WP

    វីវីហ្វាយ 150WP ជាថ្នាំមានលក្ខណៈប៉ះផ្ទាល់ ដែលអាចស្រូបឬជ្រាបតាមឫស ដើម និងស្លឹកនៃដំណាំ។ វីវីហ្វាយ មានឥទ្ធិពលខ្លាំងក្នុងការជំរុញ ឬរំញោចឲ្យដំណាំចេញពន្លកផ្កា ( បញ្ចេញខ្នាយមាន់- ផ្កាស្វាយ) នៅលើដើមស្វាយ ទុរេន ដំណំផ្សេងៗទៀត ថែមទាំងជួយធ្វើឲ្យដំណាំរឹងមាំ ជៀសវាងការដួលរលំ។

    សមាសធាតុសកម្ម – Paclobutrazole 150g/Kg
    ការវេចខ្ចប់ – កញ្ចប់ប្លាស្ទិច
    ចំណុះ – 1 គីឡូក្រាម
  • ហេរ៉ូ អឹមស៊ី 570

    ហេរ៉ូ អឹមស៊ី 570 ជាប្រភេទថ្នាំកម្ចាត់ស្មៅមិនជម្រើស បាញ់រុកជើងដំណាំ ក្នុងចំការនិងទីវាល។ ប្រើថ្នាំកម្ចាត់ពពួកស្មៅស្បូវ ស្មៅស្លឹកតូច ស្មៅស្លឹកធំ វល្លិ៍ កូនឫស្សីតូចៗដែលមាននៅក្នុងចំការ ជាពិសេសពពូកស្មៅដែលធន់ថ្នាំស្មៅដទៃ។

    សមាសធាតុសកម្ម – Glyphosate 34% + MCPA 6.5% SL
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 4 លីត្រ
  • អាតេមីស 550EC

    អាតេមីស 550EC ជាប្រភេទថ្នាំកម្ចាត់បានលឿនរហ័សទាន់ចិត្តដូចជា ពពួកដង្កូវស៊ីរូងដើម ដង្កូវមូរស្លឹក ចៃក្រមួន ដង្កូវចោះផ្លែ ក្រាភ្លើង ទ្រីប ដង្កូវខៀវ ខ្មូតចោះស្លឹក និងសត្វល្អិតដទៃទៀត ដែលស៊ីបំផ្លាញស្រូវ បន្លែឈើហូបផ្លែ និងសណ្តែកជាដើម។

    សមាសធាតុសកម្ម – Chlorpyrifos 500g/L + Cypermethrin 50g/L EC
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 500 ម.ល