-
មូសតែ 1X
មូសតែ 1X ជាថ្នាំមានលក្ខណៈប៉ះផ្ទាល់ បំពុល ស្រូប ឬជ្រាបចូលតាមស្លឹកដំណាំរហូតដល់ឫស។ ថ្នាំជំនាញកម្ចាត់ ទៅលើពពួកសត្វល្អិតជញ្ជក់ដូចជា មូសតែ ចៃស ស្រមើល ទ្រីប ដែលមានលើដំណាំស្វាយ ស្រូវ សណ្តែក ឪឡឹក និងស្វាយចន្ទី។ ថ្នាំមានប្រសិទ្ធភាពកម្ចាត់ទាំមេសត្វល្អិត កូនសត្វល្អិត ព្រមទាំងឃុំពងជាប់បានល្អ ការពារដំណាំបានយូរ។
សមាសធាតុសកម្ម – Imidacloprid 100g/kg WP ការវេចខ្ចប់ – កញ្ចប់ ចំណុះ – 1 គីឡូក្រាម -
រ៉ូយ៉ាល់ 250SC
រ៉ូយ៉ាល់ 250SC មានប្រសិទ្ធភាពក្នុងការការពារ និងកម្ចាត់ជម្ងឺបានជាច្រើនប្រភេទដែលបំផ្លាញដំណាំដោយថ្នាំមានលក្ខណៈប៉ះផ្ទាល់ និងជម្រាបទៅបំពេញគ្រប់សរីរាង្គទាំងមូលរបស់ដំណាំ។
សមាសធាតុសកម្ម – Pyraclostrobin 250g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
រ៉ូវ៉ាតា ម្សៅ
រ៉ូវ៉ាតាម្សៅ មានឯកទេសសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺលើស្រូវ។ វាអាចការពារ និិងព្យាបាលជំងឺទូទៅលើស្រូវបានដូចជាជំងឺប្លាស់ ជំងឺរលាកកកួរ ជំងឺធ្យូងបៃតង។ សារធាតុ Tricyclazole គឺជាសារធាតុដែលមានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ជំងឺប្លាស់ ប៉ុន្តែវាមានប្រសិទ្ធភាពតិចតួចដល់ជំងឺផ្សេងទៀតដូចជាជំងឺរលាកកួរ និងជំងឺធ្យូងបៃតង ហើយវាមិនមានលទ្ធភាពកម្ចាត់និងព្យាបាលបាន100ភាគរយទេ។ ប៉ុន្តែនៅពេលដែល Prochloraz Manganese ត្រូវបានបន្ថែម វានឹងកម្ចាត់ពពួកផ្សិតដែលមាននៅលើស្រូវ និងព្យាបាលជំងឺហើយក៏អាចគ្រប់គ្រងជំងឺផ្សិតផ្សេងទៀតផងដែរ។
សមាសធាតុសកម្ម – Tricyclazole 300g/Kg + Prochloraz Manganese 100g/Kg WP ការវេចខ្ចប់ – កញ្ចប់ ចំណុះ – 35 ក្រាម -
វគ្គ១
វគ្គ១ ជំនួយដល់ត្រួយស្លឹក ស្លឹកខ្ចីឡើងខៀវស្រស់ និងលូតលាស់បានល្អ។ វគ្គ១ ជំរុញដល់ដំណាំចេញត្រួយថ្មីបានយ៉ាងលឿន ជំនួយដល់ស្រទាប់ស្លឹកដំណាំក្នុងការស្រូប បង្កើតជាប្រព័ន្ធឫសដល់ការបែកគុម្ពកាន់តែល្អ ដើម្បីបំពេញកំលាំងត្រៀមចេញផ្កា និងចិញ្ចឹមផ្លែបានល្អ។
សមាសធាតុសកម្ម – អាសូត(N)31% – ផូស្វាត(P)11%
– ប៉ូតាស្យូម(K)11%
– សារធាតុពិសេស(TE)
ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច ចំណុះ – 50 ក្រាម, 500ក្រាម, 1 គីឡូក្រាម -
វគ្គ២
វគ្គ២ ជំរុញអោយប្រព័ន្ធឫសលូតលាស់ល្អ និងពន្លកផ្កាចេញផ្កាបានល្អ។ វគ្គ២ ធ្វើអោយដំណាំចេញផ្ការហ័ស ហើយជួយសំរួលក្នុងការកកើតផ្លែផ្កាដល់ដំណាំ ដែលជាកត្តាសំខាន់សំរាប់កំណត់នូវគុណភាពគ្រាប់ ផ្លែ ដើម្បីបង្កើនទិន្នផល និងគុណភាពកសិផល។
សមាសធាតុសកម្ម – អាសូត(N)10% – ផូស្វាត(P)30%
– ប៉ូតាស្យូម(K)20%
– សារធាតុពិសេស(TE)
ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច ចំណុះ – 50 ក្រាម, 500ក្រាម, 1 គីឡូក្រាម -
វគ្គ៣
វគ្គ៣ ជំរុញអោយដំណាំរឹងមាំ បង្កើនសមត្ថភាពទប់ស្កាត់នឹងការដួលរលំ ភាពត្រជាក់ ស្ងួត ជាំទឹក។ វគ្គ៣ បង្កើនចំនួនគ្រាប់ណែន ទប់ស្កាត់ការជ្រុះផ្លែ ជួយអោយផ្លែធំល្អ មើមធំល្អ បង្កើនរសជាតិផ្អែម បង្កើនទិន្នផល និងគុណភាពកសិផល។
សមាសធាតុសកម្ម – អាសូត(N)14% – ផូស្វាត(P)6%
– ប៉ូតាស្យូម(K)40%
– សារធាតុពិសេស(TE)
ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច ចំណុះ – 50 ក្រាម, 500 ក្រាម, 1 គីឡូក្រាម -
វិវីហ្វាយ 250SC
វីវីហ្វាយ ថ្នាំមានលក្ខណះប៉ះផ្ទាល់ ស្រូបឬជ្រាបចូលតាមឬសដើម ស្លឹកនៃដំណាំ។ វីវីហ្វាយ មានឥទ្ធិពលខ្លាំងក្នុងការជំរុញ ឬរំញេចអោយដំណាំចេញពន្លកផ្កា(បញ្ចេញខ្នាយមាន់-ផ្កាស្វាយ) នៅលើដើមស្វាយ ធូរ៉េន ស្រូវ ដំណាំផ្សេងៗទៀត ថែមទាំងជួយធ្វើអោយដំណាំរឹងមាំ ជៀសវាងការដួលរលំ។
សមាសធាតុសកម្ម – Paclobutrazole 250g/Kg ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE ចំណុះ – 1 លីត្រ -
វីវីហ្វាយ 150WP
វីវីហ្វាយ 150WP ជាថ្នាំមានលក្ខណៈប៉ះផ្ទាល់ ដែលអាចស្រូបឬជ្រាបតាមឫស ដើម និងស្លឹកនៃដំណាំ។ វីវីហ្វាយ មានឥទ្ធិពលខ្លាំងក្នុងការជំរុញ ឬរំញោចឲ្យដំណាំចេញពន្លកផ្កា ( បញ្ចេញខ្នាយមាន់- ផ្កាស្វាយ) នៅលើដើមស្វាយ ទុរេន ដំណំផ្សេងៗទៀត ថែមទាំងជួយធ្វើឲ្យដំណាំរឹងមាំ ជៀសវាងការដួលរលំ។
សមាសធាតុសកម្ម – Paclobutrazole 150g/Kg ការវេចខ្ចប់ – កញ្ចប់ប្លាស្ទិច ចំណុះ – 1 គីឡូក្រាម -
ស៊ីអែម
ស៊ីអែម ជាប្រភេទជីបំប៉ន មានតួនាទីជួយបន្សាបការពុលអាស៊ីតសរីរាង្គ ជំនួយដល់ការធ្វើរស្មីសំយោគ ជម្រុញការស្រូប និងដឹកជញ្ជូន ផូស្វ័រ ស្ករដល់ដំណាំ។ ជាពិសេស ស៊ីអែមជួយធ្វើឱ្យដំណាំរឹងមាំ មិនងាយដួលរលំ បង្កើនភាពស្វិតដល់ទងផ្កាផ្លែ និងភាពរឹងស្វិតរបស់សំបកនៃផ្លែ កាត់បន្ថយអត្រាស្អុយក្នុងពេលដឹកជញ្ជូន និងពេលរក្សាទុក។សមាសធាតុសកម្ម – Ca 120g/L – MgO 30g/L
ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 1 លីត្រ, 500 ម.ល -
ស្មៅចាស់ 500SL
ថ្នាំមានលក្ខណៈជម្រើស ដោយជ្រាបចូលជាប្រព័ន្ធទៅក្នុងដើមស្មៅ តាមស្លឹករហូតដល់ឫស។ ប្រើកម្ចាត់ស្មៅមុន និងក្រោយដំណុះគ្រាប់។ ប្រើកម្ចាត់ស្មៅក្រោយពេលស្មៅដុះពន្លកដូចជា៖ ពពួកស្មៅបែកក្បាល ស្មៅគេរលក កន្ទុយក្ងោក ស្មៅស្រង៉ែ ស្មៅផ្កាស កក់ភ្នែកក្ដាម កក់ឆ័ត្រ កក់ជ្រុង ជន្ទល់ភ្នំ កាជីព ដែលដុះក្នុងស្រែ។
សមាសធាតុសកម្ម – MCPA-Sodium 100g/L + Bentazone 400g/L SL ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 1 លីត្រ