-
តាន់តាន់ 4X
តាន់តាន់ 4X ជាប្រភេទជីបំប៉នទឹកមានតួនាទីបង្កាត់ក្តឹប និងបំប៉នក្តឹប បន្ទាប់ពីវាបង្កាត់លំអងរួច 2 សប្តាហ៍។ លើសពីនេះ វាក៏ជួយសន្សំថាមពលបំរុង ពីផ្កាក្រពុំដល់បង្កាត់ក្តឹបរួចផងដែរ។ តាន់តាន់ 4X ជួយពន្លឿនការបឺតស្រូបទឹកនិងសារធាតុចិញ្ចឹមពីក្នុងដីនិងប្រឆាំងភាពស្ត្រេសដោយសារខ្វះទឹក ខ្វះសំណើមនិងបម្រែបម្រួលអាកាសធាតុ(ក្តៅឬត្រជាក់ពេក) ព្រមទាំងជំរុញដំណាំផលិតបានស្លឹក ដើម ផ្លែមានគុណភាពខ្ពស់។
សមាសធាតុសកម្ម -កាល់ស្យូម (Ca) 130g/L -ម៉ាញេស្យូម (Mg) 50g/L
-ស័ង្កសី (Zn) 40g/L
-បូរុន (B) 30g/L
ការវេចខ្ចប់ – ដប HDPE ចំណុះ – 1 លីត្រ -
ធីធីហ្វាយ 990SP
ធីធីហ្វាយ 990SP ជាប្រភេទអរម៉ូនដែលបង្កើតឡើងដើម្បីបាញ់ជម្រុះស្លឹកនិងបញ្ចេញស្លឹក។ ធីធីហ្វាយជាថ្នាំដែលមានធាតុសកម្ម Thiourea មានឥទ្ធិពលទៅលើដំណាំហូបផ្លែ។ ប្រសិនបើយើងប្រើកម្រិតខ្ពស់ (3.5-4 kg ក្នុងទឹក 1000 លីត្រ) វានឹងធ្វើឱ្យស្លឹករុក្ខជាតិជ្រុះ និងបង្កើតនូវពន្លកស្លឹកថ្មី។ យើងក៏ប្រើប្រាស់បានផងដែរសម្រាប់ការបញ្ចេញពន្លកផ្កា បើយើងប្រើក្នុងកម្រិតទាបពី 1-2kg ក្នុងទឹក 1000 លីត្រ។សមាសធាតុសកម្ម – Thiourea 990g/kg SP ការវេចខ្ចប់ – កញ្ចប់ ចំណុះ – 1 គីឡូក្រាម, 25 គីឡូក្រាម -
ប៊ីវ័ន
ប៊ីវ័ន បង្កើនចំនួនផ្កា និងកំលាំងជីវិតរបស់លំអងផ្កា បង្កើនការកាន់ផ្កា។ ប៊ីវ៏ន បន្ថយការជ្រុះផ្លែខ្ចី (ជួយអោយដំណាំចេញផ្កាស្រុះ មិនមានផ្កាក្ដៀប) បង្កើនទិន្នផល និងគុណភាពកសិផល និងជាពិសេសជួយដល់ដំណាំស្រូវ មិនអោយផ្កាស្កក ដាក់គ្រាប់បានល្អ និងមានកួរស្រូវវែង ផ្លែច្រើន។
សមាសធាតុសកម្ម – Boron 120g/L ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 1 លីត្រ, 500 ម.ល -
ប៉េ 10-60-10
ប៉េ 10-60-10 ជាប្រភេទជីបំប៉នផ្ទុកនូវសារធាតុផូស្វ័រខ្ពស់ ជួយដល់ស្លឹកខ្ចីឆាប់ចាស់ និងទប់ស្កាត់ការលេចចេញនូវស្លឹកខ្ចីហើយប្រមូលផ្តុំក្នុងការបង្កើតពន្លកផ្កា ជម្រុញដល់ដំណើរការចេញផ្កាបានកាន់តែលឿន ជាពិសេសនៅលើដំណាំស្វាយ ស្វាយចន្ទី និងឈូក ។ ប៉េ 10-60-10 ប្រើលើដំណាំស្រូវ ជំនួយឱ្យឫសចេញខ្លាំងបែកគុម្ពធំ ដង្ហើមថ្លោស និងចេញកួរស្រុះគ្នាល្អ។សមាសធាតុសកម្ម -អាសូត (N): 10% -ផូស្វ័រ (P): 60%
-ប៉ូតាស្យូម(K): 10%
ការវេចខ្ចប់ – កញ្ចប់ ចំណុះ – 1 គីឡូក្រាម -
ប៉េប៉េ 5SL
ប៉េប៉េ 5SL ជាប្រភេទថ្នាំ Cytokinin តែមួយគត់ដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា។ ក្រៅពី GA3 និង Auxin វាជាអរម៉ូនដែលមិនអាចខ្វះបានសម្រាប់រុក្ខជាតិដើម្បីធ្វើការលូតលាស់។ ជាទូទៅវាធ្វើការបង្កើនចំនួនកោសិកាក្នុងរុក្ខជាតិដើម្បីឱ្យរុក្ខជាតិរីកធំ។
សមាសធាតុសកម្ម – Thidiazuron 5g/L SL ការវេចខ្ចប់ – ដបផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ប៉ែនស្មាត 300ME
ប៉ែនស្មាត 30ME ជាប្រភេទថ្នាំបាក់តេរីមានធាតុសកម្ម Benzisothiazolinone ដែលជាជំនាន់ថ្មីចុងក្រោយបំផុត ដើម្បីការពារ និងព្យាបាលជម្ងឺបាក់តេរី។ មិនត្រឹមតែមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេ ហើយក៏ជួយដោះស្រាយបញ្ហាលាយជាមួយថ្នាំដទៃបានទៀតផង។
សមាសធាតុសកម្ម – Benzisothiazolinone 30g/L ME ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ប្រូដង្កូវ 50SC
ប្រូដង្កូវ 50SC ជាប្រភេទថ្នាំកម្ចាត់សត្វល្អិតតាមរយៈការស៊ីចូលក្រពះ ហើយមានលក្ខណៈជម្រាប និងប៉ះផ្ទាល់។ ថ្នាំធ្វើសកម្មភាពទៅលើប្រព័ន្ធប្រសាទ ធ្វើឱ្យសត្វល្អិតញាក់សរសៃរហូតដល់ស្លាប់។ ក្រៅពីដង្កូវ ខ្ញុងទូទៅ ប្រូដង្កូវសម្លាប់ ពពួកអង្ក្រង សត្វជញ្ជក់ និងសត្វល្អិតក្នុងដីបានទៀតផង។
សមាសធាតុសកម្ម – Fipronil 50g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ពងមាស 271SC
ពងមាស 271SC ជាប្រភេទថ្នាំសត្វល្អិតមានលក្ខណៈប៉ះផ្ទាល់ និងពុលតាមអាហារ ជាពិសេសថ្នាំមានប្រតិកម្មជ្រាបចូលខ្ពស់។ ថ្នាំមានប្រសិទ្ធភាពកម្ចាត់ពពួកពីងពាងក្រហម ទ្រីប ដង្កូវហ្វូង ដង្កូវខៀវ សត្វល្អិតផ្សេងទៀត ព្រមទាំងពងរបស់វាផងដែរ ដែលសុីបំផ្លាញដំណាំស្ពៃ ត្រសក់ ស្រូវ ស្វាយ និងចន្ទីជាដើម។
សមាសធាតុសកម្ម -Chlorfenapyr 215g/L + Lufenuron 56g/L SC ការវេចខ្ចប់ – ដប HDPE ចំណុះ – 500ml -
ភីវ័ន 10-30-10+TE
ភីវ័ន 10-60-10+TE ជាប្រភេទជីបំប៉នដែលជួយជម្រុញឱ្យប្រព័ន្ធឫស និងពន្លកផ្កាលូតលាស់បានល្អ។ លើសពីនេះទៅទៀតភីវ័ន ក៏ជួយធ្វើឱ្យដំណាំចេញផ្ការហ័ស ជួយសម្រួលក្នុងការកកើតផ្លែផ្កាដល់ដំណាំ និងបង្កើនទិន្នផលដំណាំ។
សមាសធាតុសកម្ម – អាសូត (N) 10% – ផូស្វាត (P) 30%
– ប៉ូតាស្យូម (K) 10%
– សារធាតុពិសេស (TE)
ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE ចំណុះ – 500 ម.ល -
មហាធំ 40EC
មហាធំ 40EC ជាប្រភេទថ្នាំជួយជម្រុញការលូតលាស់ដល់រុក្ខជាតិដែលមានសារធាតុផ្សំពី Gibberellic acid ដែលជាសារធាតុចាំបាច់នៅក្នុងរុក្ខជាតិពីដំណុះគ្រាប់រហូតដល់ពេលប្រមូលផល។ Gibberellic acid ជាប្រភេទថ្នាំមួយក្នុងចំណោមថ្នាំ 3 ប្រភេទផ្សេងទៀតនៃពពួកថ្នាំជម្រុញការលូតលាស់ដែលជួយដល់ការលូតលាស់របស់រុក្ខជាតិ។ គេប្រើថ្នាំ Gibberellic acid ដើម្បីជួយបង្កើនទម្ងន់ដំណាំហូបផ្លែ និងជួយធ្វើឱ្យផ្កា និងផ្លែវែង ។
សមាសធាតុសកម្ម – Thidiazuron 5g/L SL ការវេចខ្ចប់ – ដបផ្លាស្ទិច HDPE ចំណុះ – 250 ម.ល