Showing 1–10 of 42 results

  • ខាបូណូ 720WP

    ខាបូណូ 720WP ជាថ្នាំកម្ចាត់សត្វល្អិតមានលក្ខណៈ ប៉ះផ្ទាល់ បំពុល ស្រូបឬជ្រាបចូលតាមស្លឹកដំណាំរហូតដល់ឫស។ ខាបូណូ ប្រើកម្ចាត់សត្វល្អិតដូចជា ដង្កូវ ចៃ មមាច នៅលើដំណាំស្រូវ ដំណាំពោត ស្ពៃក្តោប។ល។

    សមាសធាតុសកម្ម –  Buprofezin 120g/kg + Monosultap 600g/kg WP
    ការវេចខ្ចប់ – កញ្ចប់
    ចំណុះ – 80 ក្រាម
  • ខេវ័ន 8-6-26+TE

    ខេវ័ន 8-6-26+TE ជាប្រភេទជំបំប៉នដែលជួយធ្វើឱ្យដំណាំរឹងមាំ បង្កើនសមត្ថភាពទប់ទល់នឹងការដួលរលំ ភាពត្រជាក់ ភាពរាំងស្ងួត ភាពជាំទឹករបស់ដំណាំ។ ខេវ័ន ក៏ជួយធ្វើឱ្យគ្រាប់ ឬផ្លែណែន ជួយទប់ស្កាត់ការជ្រុះផ្ឡែ ជួយធ្វើឱ្យផ្លែធំល្អ មើមធំល្អ និងបង្កើនរសជាតិផ្អែមដល់ផ្លែផងដែរ។

    សមាសធាតុសកម្ម -អាសូត (N): 8%

    -ផូស្វ័រ (P): 6%

    -ប៉ូតាស្យូម(K): 26%

    -សារធាតុពិសេស(TE)

    ការវេចខ្ចប់ – ដបផ្លាស្ទិច HDPE
    ចំណុះ – 500 ម.ល

     

  • ខេអូ ចៃស

    ខេអូ ចៃស ជាប្រភេទថ្នាំកម្ចាត់សត្វល្អិតមានលក្ខណៈជ្រាបផ្សំពីសារធាតុ Spirotetramat និង Bifenthrin មានប្រសិទ្ធភាពការពារដំណាំពីការបំផ្លាញពីសត្វល្អិតចង្រៃបានយូររហូតដល់ទៅ​៣០ថ្ងៃ។ ថ្នាំអាចបំលាស់ទីពីស្លឹកទៅមែក និងឫស ហើយផ្លាស់ទីពីឫសនិងមែក មកកាន់ស្លឹក ផ្កា និងផ្លែវិញតាមរយៈដើម ដូច្នេះថ្នាំអាចជ្រាបទៅកន្លែងដែលចង្អៀតបាញ់មិនដល់បាន។ ថ្នាំអាចកម្ចាត់ពពួកសត្វល្អិតប្រភេទបឺតជញ្ជក់ដូចជា ចៃស ចៃត្រសក់ និងស្កែលពណ៍បៃតង ស្រមើល និងពីងពាងក្រហម។

    សមាសធាតុសកម្ម – Spirotetramat 100g/L + Bifenthrin 60g/L SC
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 500 ម.ល
  • ខេអូ ដង្កូវ

    ខេអូ ដង្កូវ ជាថ្នាំសម្លាប់ដង្កូវគ្រប់ប្រភេទផ្សំពីសារធាតុ 3 ប្រភេទ ដែលមានប្រសិទ្ធភាពជាងថ្នាំដែលមានសារធាតុតែមួយឬពីរប្រភេទ។ ខេអូ ដង្កូវ ផ្សំពីសារធាតុ Emamectin benzoate , Chlorantraniliprol និង Indoxacarb ដែលសារធាតុទាំង 3ប្រភេទនេះរួមគ្នា បង្កើតបានផលិតផលល្អបំផុតដែលអាចសម្លាប់ដង្កូវតាមរយៈការស៊ីចូលក្រពះ ប៉ះផ្ទាល់ ជម្រាប និងអាចកម្ចាត់ដង្កូវមិនទាន់ពេញវ័យ និងពេញវ័យ។

    សមាសធាតុសកម្ម – Emamectin Benzoate 20g/L + Chlorantraniliprole 80g/L + Indoxacarb 50g/L SC
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 500 ម.ល
  • ខេអូ មមាច

    ខេអូ មមាច ជាប្រភេទថ្នាំកម្ចាត់សត្វល្អិតដោយសម្លាប់តាមរយៈថ្នាំជ្រាបចូលទៅវាយលុកប្រព័ន្ធប្រសាទរបស់សត្វល្អិត ជាពិសេសថ្នាំមានប្រសិទ្ធភាពអាចកម្ចាត់ពពួកសត្វមមាចក្នុងរយៈពេលត្រឹមតែ 3នាទី បន្ទាប់ពីបាញ់រួច។ ថ្នាំមានលក្ខណះជ្រាប ដូចនេះស្រូវអាចស្រូបយកថ្នាំសម្រាប់ការបង្ការការបំផ្លាញដោយសត្វមមាចក្នុងរយៈពេលវែង ។

    សមាសធាតុសកម្ម – Clothianidin 150g/L + Pymetrozine 200g/L SC
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 500 ម.ល
  • ខេអូ មូសតែ

    ខេអូ មូសតែ ជាថ្នាំមានលក្ខណៈប៉ះផ្ទាល់ បំពុល ស្រូប ឬជ្រាបចូលតាមស្លឹកដំណាំរហូតដល់ឫស។ ថ្នាំជំនាញកម្ចាត់ ទៅលើពពួកសត្វល្អិតជញ្ជក់ដូចជា មូសតែ ចៃស ស្រមើល ទ្រីប ដែលមានលើដំណាំស្វាយ ស្រូវ សណ្តែក ឪឡឹក និងស្វាយចន្ទី។ ថ្នាំមានប្រសិទ្ធភាពកម្ចាត់ទាំមេសត្វល្អិត កូនសត្វល្អិត ព្រមទាំងឃុំពងជាប់បានល្អ ការពារដំណាំបានយូរ។

    សមាសធាតុសកម្ម –       Acetamiprid 20% + Buprofezin 20% + Pymetrozin 20% WP

     

    ការវេចខ្ចប់ – កញ្ចប់
    ចំណុះ – 1 គីឡូក្រាម
  • ខេអូ ស្រមើល

    ខេអូ ស្រមើល ជាថ្នាំកម្ចាត់សត្វល្អិតមានលក្ខណៈប៉ះផ្ទាល់ ស៊ីចូលក្រពះបែបជីវសាស្ត្រដែលបានបង្កើតឡើងពីបាក់តេរីមេ Spinosad មានប្រសិទ្ធភាពជាងថ្នាំទូទៅ។ ថ្នាំអាចសម្លាប់សត្វល្អិតចង្រៃបានច្រើនប្រភេទដែលមកពីអំបូរដង្កូវ ស្រមើល ស្លាបរឹង និងសត្វល្អិតផ្សេងទៀត។

    សមាសធាតុសកម្ម – Spinosad 100g/L SC
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 500 ម.ល
  • ជូកាស៊ូ 68SL

    ជូកាស៊ូ 68SL ជាប្រភេទថ្នាំបាក់តេរីបែបជីវសាស្ត្រដែលមានធាតុសកម្ម Kasugamycin ដែលកើតចេញពីបាក់តេរីមេតំបែររុក្ខជាតិដូចជា មើមដំឡូងមី សណ្តែក បង្កើតបានជាបាក់តេរីថ្មី ដែលអាចការពារ ព្យាបាលជំងឺផ្សិត បាក់តេរីយ៉ាងល្អ ហើយក៏មានតួនាទីធ្វើជាជីកំប៉ុសដែលអាចជួយដល់រុក្ខជាតិផងដែរ។

    សមាសធាតុសកម្ម – Ningnanmycin 48g/L + Kasugamycin 20g/L SL
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 500 ម.ល
  • ដង្កូវ 100

    ដង្កូវ 100SC ជាប្រភេទថ្នាំកម្ចាត់ដង្កូវដែលមានលក្ខណៈប៉ះផ្ទាល់ និងស៊ីចូលក្រពះ ទៅសម្លាប់ពពួកដង្កូវ សត្វជញ្ជក់ សត្វទំពារស្លាបទន់ដូចជា ពីងពាងក្រហមជាដើម។ ដង្កូវ 100SC មិនមានសុវត្ថិភាពទេចំពោះការប្រើប្រាស់លើដំណាំ ត្រសក់ ឪឡឹក ម្រះ និងគ្រប់អំបូរត្រឡាច។

    សមាសធាតុសកម្ម – Chlorfenapyr 100g/L SC
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 500 ម.ល
  • ដែលតា 18SL

    ដែលតា 18SL ជាប្រភេទអរម៉ូនបង្កើតលំហូរនៅក្នុងកោសិកាឱ្យសកម្ម ដែលធ្វើឱ្យដំណាំលូតលាស់បានលឿន បង្កើតការលូតលាស់ឫស ធ្វើឱ្យដើម ស្លឹកលូតលាស់ ការពារផ្កា និងផ្លែ។ ដែលតា ជួយបង្កើនប្រសិទ្ធភាពជីបំប៉ន ថ្នាំសត្វល្អិត និងថ្នាំជម្ងឺ។

    សមាសធាតុសកម្ម – Compound sodium nitrophenolate 1.8% SL
    ការវេចខ្ចប់ – ដបផ្លាស្ទិច HDPE
    ចំណុះ – 100 ម.ល, 1 លីត្រ