-
កាបូ
ជីបំប៉នដំណាំ កាបូ មានរូបមន្តពិសេសមួយដែលងាយស្រួលដល់ដំណាំស្រូបយកដែលមិនមានការប៉ះពាល់ដល់ភ្នាសកោសិការបស់ដំណាំ។ វាមានផ្ទុកនូវបរិមាណខ្ពស់នៃសមាសធាតុ កាល់ស្យូម បរ និងសុីតូសាន ដែលរលាយជាមួយទឹកបាន 100% ហើយទាំងអស់នេះជាសារៈសំខាន់មួយសម្រាប់ដំណាំ។ ម្យ៉ាងវិញទៀតជីបំប៉នដំណាំកាបូ ត្រូវបានដំណាំស្រូបយ៉ាងលឿន និងងាយស្រួល ហើយវាអាចជួយឱ្យដំណាំធន់ទៅនឹងបម្រែបម្រួលអាកាសធាតុបានទៀតផងដែរ។
សមាសធាតុសកម្ម -CaO 120g/L + B 30g/L SL ការវេចខ្ចប់ – ដបផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ខេអូ ស្រមើល
ខេអូ ស្រមើល ជាថ្នាំកម្ចាត់សត្វល្អិតមានលក្ខណៈប៉ះផ្ទាល់ ស៊ីចូលក្រពះបែបជីវសាស្ត្រដែលបានបង្កើតឡើងពីបាក់តេរីមេ Spinosad មានប្រសិទ្ធភាពជាងថ្នាំទូទៅ។ ថ្នាំអាចសម្លាប់សត្វល្អិតចង្រៃបានច្រើនប្រភេទដែលមកពីអំបូរដង្កូវ ស្រមើល ស្លាបរឹង និងសត្វល្អិតផ្សេងទៀត។
សមាសធាតុសកម្ម – Spinosad 100g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល