-
ខាតាមី 200ME
ខាតាមី 200ME ជាប្រភេទថ្នាំសម្លាប់សត្វល្អិតដែលមានលក្ខណៈប៉ះផ្ទាល់ បំពុល និងស្រូប ឬជម្រាបចូលដើម។ ថ្នាំប្រើដើម្បីកម្ចាត់សត្វល្អិតចង្រៃដូចជា មូសតែ រុយទិចផ្លែ ស្រមើលស និងពីងពាងក្រហមដែលបំផ្លាញនៅលើដំណាំ។
សមាសធាតុសកម្ម – Acetamiprid 100g/L + Pyridaben 100g/L ME ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ប៉ែនស្មាត 300ME
ប៉ែនស្មាត 30ME ជាប្រភេទថ្នាំបាក់តេរីមានធាតុសកម្ម Benzisothiazolinone ដែលជាជំនាន់ថ្មីចុងក្រោយបំផុត ដើម្បីការពារ និងព្យាបាលជម្ងឺបាក់តេរី។ មិនត្រឹមតែមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេ ហើយក៏ជួយដោះស្រាយបញ្ហាលាយជាមួយថ្នាំដទៃបានទៀតផង។
សមាសធាតុសកម្ម – Benzisothiazolinone 30g/L ME ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
មហាធំ 40EC
មហាធំ 40EC ជាប្រភេទថ្នាំជួយជម្រុញការលូតលាស់ដល់រុក្ខជាតិដែលមានសារធាតុផ្សំពី Gibberellic acid ដែលជាសារធាតុចាំបាច់នៅក្នុងរុក្ខជាតិពីដំណុះគ្រាប់រហូតដល់ពេលប្រមូលផល។ Gibberellic acid ជាប្រភេទថ្នាំមួយក្នុងចំណោមថ្នាំ 3 ប្រភេទផ្សេងទៀតនៃពពួកថ្នាំជម្រុញការលូតលាស់ដែលជួយដល់ការលូតលាស់របស់រុក្ខជាតិ។ គេប្រើថ្នាំ Gibberellic acid ដើម្បីជួយបង្កើនទម្ងន់ដំណាំហូបផ្លែ និងជួយធ្វើឱ្យផ្កា និងផ្លែវែង ។
សមាសធាតុសកម្ម – Thidiazuron 5g/L SL ការវេចខ្ចប់ – ដបផ្លាស្ទិច HDPE ចំណុះ – 250 ម.ល -
ស៊ីអែម
ស៊ីអែម ជាប្រភេទជីបំប៉ន មានតួនាទីជួយបន្សាបការពុលអាស៊ីតសរីរាង្គ ជំនួយដល់ការធ្វើរស្មីសំយោគ ជម្រុញការស្រូប និងដឹកជញ្ជូន ផូស្វ័រ ស្ករដល់ដំណាំ។ ជាពិសេស ស៊ីអែមជួយធ្វើឱ្យដំណាំរឹងមាំ មិនងាយដួលរលំ បង្កើនភាពស្វិតដល់ទងផ្កាផ្លែ និងភាពរឹងស្វិតរបស់សំបកនៃផ្លែ កាត់បន្ថយអត្រាស្អុយក្នុងពេលដឹកជញ្ជូន និងពេលរក្សាទុក។សមាសធាតុសកម្ម – Ca 120g/L – MgO 30g/L
ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 1 លីត្រ, 500 ម.ល -
ស្រូវពេជ្រ 120SC
ស្រូវពេជ្រ 120SC ជាថ្នាំសម្លាប់សត្វល្អិតដ៏ល្អបំផុតផ្សំពីធាតុសកម្មពីរប្រភេទគឺ Emamectin Benzoate និង Chloranitraniliprole ហើយមានមុខងារសំខាន់ៗ៣គឺ បង្ការមិនឱ្យមានដង្កូវមកបំផ្លាញដំណាំស្រូវ ឈើហូបផ្លែ និងបន្លែ។ ថ្នាំមានប្រសិទ្ធភាពការពារដំណាំបានយូរចន្លោះពី ១៥ ទៅ ២៥ ថ្ងៃ ព្រមទាំងអាចសម្លាប់ដង្កូវក្នុងរយៈពេល ១ ទៅ ៣ ថ្ងៃ ក្រោយពេលបាញ់ថ្នាំរួច។
សមាសធាតុសកម្ម – Chlorantraniliprole 90g/L + Emmamectin Benzoate 30g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ស្រូវមាសខាធី 350SC
ខាធី 350SC ជាប្រភេទថ្នាំសត្វល្អិតដែលធ្វើឡើងដើម្បីគ្រប់គ្រងសត្វល្អិតគ្រប់ប្រភេទលើគ្រប់ដំណាំ។ ខាធីជាថ្នាំជម្រាបដែលអាចសម្លាប់សត្វល្អិតស៊ីទំពារ និងជញ្ជក់គ្រប់ប្រភេទ ហើយមានប្រសិទ្ធភាពល្អជាងប្រភេទថ្នាំដែលមានលក្ខណៈប៉ះផ្ទាល់ឬស៊ីចូលក្រពះ ដែលមិនអាចសម្លាប់ពពួកសត្វជញ្ជក់បាន។សមាសធាតុសកម្ម – Thiamethoxam 200g/L + Pymetrozine 150g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល