-
តោកំចាត់ (ចំការ)
តោកំចាត់ (ចំការ) ជាប្រភេទថ្នាំកម្ចាត់ស្មៅមិនជម្រើស មានធាតុសកម្ម Glyphosate IPA អាចសម្លាប់បានរាល់រុក្ខជាតិមានពណ៍បៃតងនៅលើទីវាល ចំការជាដើម ដោយចូលទៅសម្លាប់ចាប់ពីឫសរហូតដល់ដើមហើយស្មៅងាប់មិនងាយដុះឡើងវិញ។
សមាសធាតុសកម្ម – Glyphosate 480g/L SL ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 4.5 លីត្រ -
ហេរ៉ូ អឹមស៊ី 570
ហេរ៉ូ អឹមស៊ី 570 ជាប្រភេទថ្នាំកម្ចាត់ស្មៅមិនជម្រើស បាញ់រុកជើងដំណាំ ក្នុងចំការនិងទីវាល។ ប្រើថ្នាំកម្ចាត់ពពួកស្មៅស្បូវ ស្មៅស្លឹកតូច ស្មៅស្លឹកធំ វល្លិ៍ កូនឫស្សីតូចៗដែលមាននៅក្នុងចំការ ជាពិសេសពពូកស្មៅដែលធន់ថ្នាំស្មៅដទៃ។
សមាសធាតុសកម្ម – Glyphosate 34% + MCPA 6.5% SL ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 4 លីត្រ -
អានកូកូ 600SL
អានកូកូ 600SL ជាប្រភេទថ្នាំស្មៅមានលក្ខណៈជម្រើស ដោយជ្រាបចូលជាប្រព័ន្ធសទៅក្នុងដើមស្មៅតាមស្លឹករហូតដល់ឫស។ ប្រើកម្ចាត់កក់ក្រោយពេលដុះពន្លកដូចជា កក់ភ្នែកក្តាម កក់ឆ័ត្រ កក់ជ្រុង ជន្ទល់ភ្នំ កាជីព…។ ថ្នាំអាចប្រើគ្រប់ស្ថានភាព កម្ចាត់កក់ក្នុងស្រែ និងនៅទីវាល។
សមាសធាតុសកម្ម – 2,4-D Dimethylammonium 600g/L SL ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 450 ម.ល