Showing 11–19 of 19 results

  • មហាផ្កាផ្លែ 13-0-46

    មហាផ្កាផ្លែ 13-0-46 ជាប្រភេទជីបំប៉នដែលមានភាពសុទ្ធ 98%ដែលមានសារធាតុក្លរទាបជាង 0.2% និងគ្មានលោហៈធ្ងន់ផ្សេងទៀតដែលប៉ះពាល់ដល់រុក្ខជាតិ។ ថ្នាំផ្តល់នូវភាពសុទ្ធនៃ អាសូត និងប៉ូតាស្យូម ដែលជំរុញការបញ្ចេញផ្កាច្រើន និងបង្កើនគុណភាពផ្លែ។

    សមាសធាតុសកម្ម -អាសូត (N): 13%

    -ផូស្វ័រ (P): 0%

    -ប៉ូតាស្យូម(K): 46%

    ការវេចខ្ចប់ – កញ្ចប់
    ចំណុះ – 1 គីឡូក្រាម
  • រ៉ូប៊ីន 750WDG

    រ៉ូប៊ីន 750WDG ជាប្រភេទថ្នាំដែលមានលក្ខណៈប៉ះផ្ទាល់ឬជ្រាបចូលតាមស្លឹករហូតដល់ឫស ទៅបំពេញគ្រប់សរីរាង្គរបស់ដំណាំ។ រ៉ូប៊ីន មានតួនាទីកម្ចាត់ និងបង្ការជម្ងឺជាច្រើនប្រភេទដែលបង្កឡើងដោយផ្សិតដូចជាជម្ងឺប្លាស់ អុចត្នោត រលាកស្រទបស្លឹក រលួយគល់ ស្កកគ្រាប់ជាដើម។

    សមាសធាតុសកម្ម – Azoxystrobin 250g/Kg + Tebuconazole 500g/Kg WDG
    ការវេចខ្ចប់ – កញ្ចប់
    ចំណុះ – 15 ក្រាម, 200 ក្រាម
  • រ៉ូយ៉ាល់ 250SC

    រ៉ូយ៉ាល់ 250SC មានប្រសិទ្ធភាពក្នុងការការពារ និងកម្ចាត់ជម្ងឺបានជាច្រើនប្រភេទដែលបំផ្លាញដំណាំដោយថ្នាំមានលក្ខណៈប៉ះផ្ទាល់ និងជម្រាបទៅបំពេញគ្រប់សរីរាង្គទាំងមូលរបស់ដំណាំ។

    សមាសធាតុសកម្ម – Pyraclostrobin 250g/L SC
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 500 ម.ល
  • វគ្គ២

    វគ្គ២ ជំរុញអោយប្រព័ន្ធឫសលូតលាស់ល្អ និងពន្លកផ្កាចេញផ្កាបានល្អ។ វគ្គ២ ធ្វើអោយដំណាំចេញផ្ការហ័ស ហើយជួយសំរួលក្នុងការកកើតផ្លែផ្កាដល់ដំណាំ ដែលជាកត្តាសំខាន់សំរាប់កំណត់នូវគុណភាពគ្រាប់ ផ្លែ ដើម្បីបង្កើនទិន្នផល និងគុណភាពកសិផល។

    សមាសធាតុសកម្ម – អាសូត(N)10%

    – ផូស្វាត(P)30%

    – ប៉ូតាស្យូម(K)20%

    – សារធាតុពិសេស(TE)

    ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច
    ចំណុះ – 50 ក្រាម, 500ក្រាម, 1 គីឡូក្រាម
  • វគ្គ៣

    វគ្គ៣ ជំរុញអោយដំណាំរឹងមាំ បង្កើនសមត្ថភាពទប់ស្កាត់នឹងការដួលរលំ ភាពត្រជាក់ ស្ងួត​ ជាំទឹក។ វគ្គ៣ បង្កើនចំនួនគ្រាប់ណែន ទប់ស្កាត់ការជ្រុះផ្លែ ជួយអោយផ្លែធំល្អ​ មើមធំល្អ បង្កើនរសជាតិផ្អែម បង្កើនទិន្នផល និងគុណភាពកសិផល។

    សមាសធាតុសកម្ម – អាសូត(N)14%

    – ផូស្វាត(P)6%

    – ប៉ូតាស្យូម(K)40%

    – សារធាតុពិសេស(TE)

    ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច
    ចំណុះ – 50 ក្រាម,  500 ក្រាម, 1 គីឡូក្រាម
  • ស៊ីអែម

    ស៊ីអែម ជាប្រភេទជីបំប៉ន មានតួនាទីជួយបន្សាបការពុលអាស៊ីតសរីរាង្គ ជំនួយដល់ការធ្វើរស្មីសំយោគ ជម្រុញការស្រូប និងដឹកជញ្ជូន ផូស្វ័រ ស្ករដល់ដំណាំ។ ជាពិសេស ស៊ីអែមជួយធ្វើឱ្យដំណាំរឹងមាំ មិនងាយដួលរលំ បង្កើនភាពស្វិតដល់ទងផ្កាផ្លែ និងភាពរឹងស្វិតរបស់សំបកនៃផ្លែ កាត់បន្ថយអត្រាស្អុយក្នុងពេលដឹកជញ្ជូន និងពេលរក្សាទុក។
    សមាសធាតុសកម្ម – Ca 120g/L

    – MgO 30g/L

    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 1 លីត្រ, 500 ម.ល
  • ស្រូវមាស 50SC

    ស្រូវមាស ប្រើសំលាប់ដង្កូវបានជាប្រភេទដែលស៊ីបំផ្លាញនៅលើដំណាំ ហើយថ្នាំមានលក្ខណៈ ប៉ះផ្ទាល់ បំពុល ធ្វើអោយដង្កូវងាប់។

    សមាសធាតុសកម្ម – Abamectin 50g/L
    ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE
    ចំណុះ – 500ម.ល

     

  • ស្វាយមាស 0-52-34

    ស្វាយមាស 0-52-34 ជាប្រភេទជីបំប៉នដែលមានភាពសុទ្ធ 98%ដែលមានសារធាតុក្លរទាបជាង 0.2% និងគ្មានលោហៈធ្ងន់ផ្សេងទៀតដែលប៉ះពាល់ដល់រុក្ខជាតិ។ ថ្នាំផ្តល់នូវភាពសុទ្ធនៃ ផូស្វ័រ និងប៉ូតាស្យូម ដែលជំរុញការបញ្ចេញផ្កាច្រើន និងបង្កើនគុណភាពផ្លែ។

    សមាសធាតុសកម្ម -អាសូត (N): 0%

    -ផូស្វ័រ (P): 52%

    -ប៉ូតាស្យូម(K): 34%

    ការវេចខ្ចប់ – កញ្ចប់
    ចំណុះ – 1 គីឡូក្រាម
  • អូមេហ្គា 75SL

    អូមេហ្កា 75SL ជាប្រភេទអរម៉ូនដែលជំរុញការលូតលាស់ក្នុងដំណាក់កាលដំណាំនៅតូច និងបង្កើននូវការធ្វើដំណើរលំអង ធ្វើឱ្យរុក្ខជាតិរីកធំ និងពន្យាពេលឱ្យរុក្ខជាតិអាចប្រមូលផលបានយូរជាងធម្មតា។ អូមេហ្កា បង្កើននូវការបែកខ្នែងច្រើន ហើយបង្កើតផ្កាបានច្រើន។

    សមាសធាតុសកម្ម – Brassionolide 0.0075% SL
    ការវេចខ្ចប់ – ដបផ្លាស្ទិច HDPE
    ចំណុះ – 200 ម.ល, 500 ម.ល