-
ខេវ័ន 8-6-26+TE
ខេវ័ន 8-6-26+TE ជាប្រភេទជំបំប៉នដែលជួយធ្វើឱ្យដំណាំរឹងមាំ បង្កើនសមត្ថភាពទប់ទល់នឹងការដួលរលំ ភាពត្រជាក់ ភាពរាំងស្ងួត ភាពជាំទឹករបស់ដំណាំ។ ខេវ័ន ក៏ជួយធ្វើឱ្យគ្រាប់ ឬផ្លែណែន ជួយទប់ស្កាត់ការជ្រុះផ្ឡែ ជួយធ្វើឱ្យផ្លែធំល្អ មើមធំល្អ និងបង្កើនរសជាតិផ្អែមដល់ផ្លែផងដែរ។
សមាសធាតុសកម្ម -អាសូត (N): 8% -ផូស្វ័រ (P): 6%
-ប៉ូតាស្យូម(K): 26%
-សារធាតុពិសេស(TE)
ការវេចខ្ចប់ – ដបផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ប៊ីវ័ន
ប៊ីវ័ន បង្កើនចំនួនផ្កា និងកំលាំងជីវិតរបស់លំអងផ្កា បង្កើនការកាន់ផ្កា។ ប៊ីវ៏ន បន្ថយការជ្រុះផ្លែខ្ចី (ជួយអោយដំណាំចេញផ្កាស្រុះ មិនមានផ្កាក្ដៀប) បង្កើនទិន្នផល និងគុណភាពកសិផល និងជាពិសេសជួយដល់ដំណាំស្រូវ មិនអោយផ្កាស្កក ដាក់គ្រាប់បានល្អ និងមានកួរស្រូវវែង ផ្លែច្រើន។
សមាសធាតុសកម្ម – Boron 120g/L ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 1 លីត្រ, 500 ម.ល -
ភីវ័ន 10-30-10+TE
ភីវ័ន 10-60-10+TE ជាប្រភេទជីបំប៉នដែលជួយជម្រុញឱ្យប្រព័ន្ធឫស និងពន្លកផ្កាលូតលាស់បានល្អ។ លើសពីនេះទៅទៀតភីវ័ន ក៏ជួយធ្វើឱ្យដំណាំចេញផ្ការហ័ស ជួយសម្រួលក្នុងការកកើតផ្លែផ្កាដល់ដំណាំ និងបង្កើនទិន្នផលដំណាំ។
សមាសធាតុសកម្ម – អាសូត (N) 10% – ផូស្វាត (P) 30%
– ប៉ូតាស្យូម (K) 10%
– សារធាតុពិសេស (TE)
ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE ចំណុះ – 500 ម.ល -
វគ្គ១
វគ្គ១ ជំនួយដល់ត្រួយស្លឹក ស្លឹកខ្ចីឡើងខៀវស្រស់ និងលូតលាស់បានល្អ។ វគ្គ១ ជំរុញដល់ដំណាំចេញត្រួយថ្មីបានយ៉ាងលឿន ជំនួយដល់ស្រទាប់ស្លឹកដំណាំក្នុងការស្រូប បង្កើតជាប្រព័ន្ធឫសដល់ការបែកគុម្ពកាន់តែល្អ ដើម្បីបំពេញកំលាំងត្រៀមចេញផ្កា និងចិញ្ចឹមផ្លែបានល្អ។
សមាសធាតុសកម្ម – អាសូត(N)31% – ផូស្វាត(P)11%
– ប៉ូតាស្យូម(K)11%
– សារធាតុពិសេស(TE)
ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច ចំណុះ – 50 ក្រាម, 500ក្រាម, 1 គីឡូក្រាម -
វគ្គ៣
វគ្គ៣ ជំរុញអោយដំណាំរឹងមាំ បង្កើនសមត្ថភាពទប់ស្កាត់នឹងការដួលរលំ ភាពត្រជាក់ ស្ងួត ជាំទឹក។ វគ្គ៣ បង្កើនចំនួនគ្រាប់ណែន ទប់ស្កាត់ការជ្រុះផ្លែ ជួយអោយផ្លែធំល្អ មើមធំល្អ បង្កើនរសជាតិផ្អែម បង្កើនទិន្នផល និងគុណភាពកសិផល។
សមាសធាតុសកម្ម – អាសូត(N)14% – ផូស្វាត(P)6%
– ប៉ូតាស្យូម(K)40%
– សារធាតុពិសេស(TE)
ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច ចំណុះ – 50 ក្រាម, 500 ក្រាម, 1 គីឡូក្រាម -
ស៊ីអែម
ស៊ីអែម ជាប្រភេទជីបំប៉ន មានតួនាទីជួយបន្សាបការពុលអាស៊ីតសរីរាង្គ ជំនួយដល់ការធ្វើរស្មីសំយោគ ជម្រុញការស្រូប និងដឹកជញ្ជូន ផូស្វ័រ ស្ករដល់ដំណាំ។ ជាពិសេស ស៊ីអែមជួយធ្វើឱ្យដំណាំរឹងមាំ មិនងាយដួលរលំ បង្កើនភាពស្វិតដល់ទងផ្កាផ្លែ និងភាពរឹងស្វិតរបស់សំបកនៃផ្លែ កាត់បន្ថយអត្រាស្អុយក្នុងពេលដឹកជញ្ជូន និងពេលរក្សាទុក។សមាសធាតុសកម្ម – Ca 120g/L – MgO 30g/L
ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 1 លីត្រ, 500 ម.ល