-
កាវជីង 500EC
កាវជីង 500EC ជាប្រភេទថ្នាំឃុំស្មៅដីស្ងួតមានលក្ខណៈជម្រើសដោយប៉ះផ្ទាល់ និងស្រូបឬជ្រាបចូលតាមគ្រាប់ស្មៅ។ ប្រើកម្ចាត់ស្មៅមុនពេលដំណុះគ្រាប់ ឬមុនដុះពន្លក (បាញ់ឃុំ ឬបំបែកគ្រាប់ស្មៅ) ដូចជា ស្មៅស្លឹកតូច ស្មៅស្លឹកស្រួច និងស្មៅស្លឹកធំ ស្មៅស្លឹកធំ ដែលដុះនៅក្នុងស្រែ សណ្តែកសៀង ដំឡូងមី និងពោត។
សមាសធាតុសកម្ម – Acetachlor 500g/L EC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 450 ម.ល -
ខេ-200
ខេ-200 ជាប្រភេទថ្នាំកម្ចាត់ស្មៅប៉ះផ្ទាល់ ជើងដំណាំ ក្នុងចំការនិងស្មៅទីវាល។ ប្រើកម្ចាត់លើពពួកស្មៅស្បូវ ស្មៅបែកក្បាល ស្មៅស្លឹកតូច ស្មៅស្លឹកធំក្នុងចំការ…។ ពេលបាញ់ សូមប្រយ័ត្នកុំឱ្យប៉ះត្រួយ និងផ្លែនៃដំណាំ។
សមាសធាតុសកម្ម – Glufosinate Ammonium 200g/L SL ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 4 លីត្រ -
តោកំចាត់ 480SL
តោកំចាត់ 480SL ជាថ្នាំកំចាត់ស្មៅមិនជំរើស មានលក្ខណៈជ្រាបចូលជាប្រព័ន្ធដោយស្រូបចូលទៅតាមស្លឹកផ្លាស់ទីចូលទៅក្នុងដើមរហូតដល់ឬសស្មៅ។ ប្រើកំចាត់ស្មៅក្រោយពេលដុះពន្លក និងស្មៅកំពុងលូតលាស់ដូចជា៖ ស្មៅស្បូវ ស្មៅកក់ ស្មៅស្លឹកធំ ស្មៅស្លឹកតូច និងស្មៅផ្សេងៗទៀតដែលដុះនៅលើវាលដុះក្នុងចំការដំណាំកៅស៊ូ ដុះក្នុងចំការដំណាំ ឈើហូបផ្លែ ចំការកាហ្វេ និងនៅតាមភ្លឺស្រែ។ ល។
សមាសធាតុសកម្ម – Glyphosate 480g/L SL ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE ចំណុះ – 4,5លីត្រ,18លីត្រ, 20លីត្រ -
ហេនី 108EC ហេនចន 250SL
ហេនី 108EC និងហេនចន 250SL ជាថ្នាំកម្ចាត់ស្មៅមានលក្ខណៈបែបជម្រើស ដោយប៉ះផ្ទាល់ ស្រូប ឬជ្រាបចូលតាមស្លឹកស្មៅរហូតដល់ឫស និងចូលទៅបំពេញកោសិកាលូតលាស់របស់ស្មៅ ហើយប្រសិទ្ធភាពថ្នាំអាចទប់ស្កាត់ស្មៅមិនឱ្យដុះលូតលាស់បានពេញ១រដូវ។ ប្រើកម្ចាត់ស្មៅក្រោយពេលដំណុះគ្រាប់ ឬក្រោយពេលដុះពន្លក ជាពិសេសពពួកស្មៅស្លឹកតូច ស្មៅស្លឹកធំ ដែលមានដុះក្នុងរងដំឡូងមី និងសណ្តែកសៀង។
សមាសធាតុសកម្ម – Haloxyfop-P-methyl 108g/L EC – Fomesafen 250g/L SL
ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 2 លីត្រ -
ហេរ៉ូ 48SL
ហេរ៉ូ ជាថ្នាំកំចាត់ស្មៅមិនជំរើស មានលក្ខណៈជ្រាបចូលជាប្រព័ន្ធដោយស្រូបចូលទៅតាមស្លឹកផ្លាស់ទីចូលទៅក្នុងដើមរហូតដល់ឬសស្មៅ។ ប្រើកំចាត់ស្មៅក្រោយពេលដុះពន្លក និងស្មៅកំពុងលូតលាស់ដូចជា៖ ស្មៅស្បូវ ស្មៅកក់ ស្មៅស្លឹកធំ ស្មៅស្លឹកតូច និងស្មៅផ្សេងៗទៀតដែលដុះនៅលើវាលដុះក្នុងចំការដំណាំកៅស៊ូ ដុះក្នុងចំការដំណាំ ឈើហូបផ្លែ ចំការកាហ្វេ និងនៅតាមភ្លឺស្រែ។ ល។
សមាសធាតុសកម្ម – Glyphosate 480g/L ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE ចំណុះ – 4,5លីត្រ,18លីត្រ -
អាដាម 100EC អុីវ៉ា 250SL
អាដាម 100EC អុីវ៉ា 250SL ជាថ្នាំកម្ចាត់ស្មៅមានលក្ខណៈបែបជម្រើស ដោយប៉ះផ្ទាល់ ស្រូបឬជ្រាបចូលតាមស្លឹកស្មៅរហូតដល់ឫស និងចូលទៅបំផ្លាញកោសិកាលូតលាស់របស់ស្មៅ ហើយប្រសិទ្ធភាពថ្នាំអាចទប់ស្កាត់ស្មៅមិននឲ្យដុះលូតលាស់បានពេញ១រដូវ។ ប្រើកម្ចាត់ស្មៅក្រោយពេលដំណុះគ្រាប់ ឬក្រោយពេលដុះពន្លក ជាពិសេសពពួកស្មៅស្លឹកតូច ស្មៅស្លឹកធំ ដែលមានដុះក្នុងរងដំឡូងមី សណ្តែកសៀង។
សមាសធាតុសកម្ម – Quizalofop-p-ethyl 100g/L
– Fomesafen. 250g/Lការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE ចំណុះ – 2L -
អានកូកូ 720SL
អានកូកូ 720SL ជាប្រភេទថ្នាំស្មៅមានលក្ខណៈជម្រើស ដោយជ្រាបចូលជាប្រព័ន្ធសទៅក្នុងដើមស្មៅតាមស្លឹករហូតដល់ឫស។ ប្រើកម្ចាត់កក់ក្រោយពេលដុះពន្លកដូចជា កក់ភ្នែកក្តាម កក់ឆ័ត្រ កក់ជ្រុង ជន្ទល់ភ្នំ កាជីព…។ ថ្នាំអាចប្រើគ្រប់ស្ថានភាព កម្ចាត់កក់ក្នុងស្រែ និងនៅទីវាល។
សមាសធាតុសកម្ម – 2,4-Dimethylammonium 720g/l SL ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE ចំណុះ – 450mL