-
ពងមាស 271SC
ពងមាស 271SC ជាប្រភេទថ្នាំសត្វល្អិតមានលក្ខណៈប៉ះផ្ទាល់ និងពុលតាមអាហារ ជាពិសេសថ្នាំមានប្រតិកម្មជ្រាបចូលខ្ពស់។ ថ្នាំមានប្រសិទ្ធភាពកម្ចាត់ពពួកពីងពាងក្រហម ទ្រីប ដង្កូវហ្វូង ដង្កូវខៀវ សត្វល្អិតផ្សេងទៀត ព្រមទាំងពងរបស់វាផងដែរ ដែលសុីបំផ្លាញដំណាំស្ពៃ ត្រសក់ ស្រូវ ស្វាយ និងចន្ទីជាដើម។
សមាសធាតុសកម្ម -Chlorfenapyr 215g/L + Lufenuron 56g/L SC ការវេចខ្ចប់ – ដប HDPE ចំណុះ – 500ml -
មូសតែ 1X
មូសតែ 1X ជាថ្នាំមានលក្ខណៈប៉ះផ្ទាល់ បំពុល ស្រូប ឬជ្រាបចូលតាមស្លឹកដំណាំរហូតដល់ឫស។ ថ្នាំជំនាញកម្ចាត់ ទៅលើពពួកសត្វល្អិតជញ្ជក់ដូចជា មូសតែ ចៃស ស្រមើល ទ្រីប ដែលមានលើដំណាំស្វាយ ស្រូវ សណ្តែក ឪឡឹក និងស្វាយចន្ទី។ ថ្នាំមានប្រសិទ្ធភាពកម្ចាត់ទាំមេសត្វល្អិត កូនសត្វល្អិត ព្រមទាំងឃុំពងជាប់បានល្អ ការពារដំណាំបានយូរ។
សមាសធាតុសកម្ម – Imidacloprid 100g/kg WP ការវេចខ្ចប់ – កញ្ចប់ ចំណុះ – 1 គីឡូក្រាម -
ស្រូវពេជ្រ
ស្រូវពេជ្រ 120SC ជាថ្នាំសម្លាប់សត្វល្អិតដ៏ល្អបំផុតផ្សំពីធាតុសកម្មពីរប្រភេទគឺ Emamectin Benzoate និង Chloranitraniliprole ហើយមានមុខងារសំខាន់ៗ៣គឺ បង្ការមិនឱ្យមានដង្កូវមកបំផ្លាញដំណាំស្រូវ ឈើហូបផ្លែ និងបន្លែ។ ថ្នាំមានប្រសិទ្ធភាពការពារដំណាំបានយូរចន្លោះពី ១៥ ទៅ ២៥ ថ្ងៃ ព្រមទាំងអាចសម្លាប់ដង្កូវក្នុងរយៈពេល ១ ទៅ ៣ ថ្ងៃ ក្រោយពេលបាញ់ថ្នាំរួច។
សមាសធាតុសកម្ម – Chlorantraniliprole 90g/L + Emmamectin Benzoate 30g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ស្រូវមាស 50SC
ស្រូវមាស ប្រើសំលាប់ដង្កូវបានជាប្រភេទដែលស៊ីបំផ្លាញនៅលើដំណាំ ហើយថ្នាំមានលក្ខណៈ ប៉ះផ្ទាល់ បំពុល ធ្វើអោយដង្កូវងាប់។
សមាសធាតុសកម្ម – Abamectin 50g/L ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE ចំណុះ – 500ម.ល -
ស្រូវមាសខាធី 350SC
ខាធី 350SC ជាប្រភេទថ្នាំសត្វល្អិតដែលធ្វើឡើងដើម្បីគ្រប់គ្រងសត្វល្អិតគ្រប់ប្រភេទលើគ្រប់ដំណាំ។ ខាធីជាថ្នាំជម្រាបដែលអាចសម្លាប់សត្វល្អិតស៊ីទំពារ និងជញ្ជក់គ្រប់ប្រភេទ ហើយមានប្រសិទ្ធភាពល្អជាងប្រភេទថ្នាំដែលមានលក្ខណៈប៉ះផ្ទាល់ឬស៊ីចូលក្រពះ ដែលមិនអាចសម្លាប់ពពួកសត្វជញ្ជក់បាន។សមាសធាតុសកម្ម – Thiamethoxam 200g/L + Pymetrozine 150g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
អាតេមីស 550EC
អាតេមីស 550EC ជាប្រភេទថ្នាំកម្ចាត់បានលឿនរហ័សទាន់ចិត្តដូចជា ពពួកដង្កូវស៊ីរូងដើម ដង្កូវមូរស្លឹក ចៃក្រមួន ដង្កូវចោះផ្លែ ក្រាភ្លើង ទ្រីប ដង្កូវខៀវ ខ្មូតចោះស្លឹក និងសត្វល្អិតដទៃទៀត ដែលស៊ីបំផ្លាញស្រូវ បន្លែឈើហូបផ្លែ និងសណ្តែកជាដើម។
សមាសធាតុសកម្ម – Chlorpyrifos 500g/L + Cypermethrin 50g/L EC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល