Showing 1–10 of 21 results

  • កាវជីង 500EC

    កាវជីង 500EC ជាប្រភេទថ្នាំឃុំស្មៅដីស្ងួតមានលក្ខណៈជម្រើសដោយប៉ះផ្ទាល់ និងស្រូបឬជ្រាបចូលតាមគ្រាប់ស្មៅ។ ប្រើកម្ចាត់ស្មៅមុនពេលដំណុះគ្រាប់ ឬមុនដុះពន្លក (បាញ់ឃុំ ឬបំបែកគ្រាប់ស្មៅ) ដូចជា ស្មៅស្លឹកតូច ស្មៅស្លឹកស្រួច និងស្មៅស្លឹកធំ ស្មៅស្លឹកធំ ដែលដុះនៅក្នុងស្រែ សណ្តែកសៀង ដំឡូងមី និងពោត។

    សមាសធាតុសកម្ម – Acetachlor 500g/L EC
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 450 ម.ល
  • ខេ-200

    ខេ-200 ជាប្រភេទថ្នាំកម្ចាត់ស្មៅប៉ះផ្ទាល់ ជើងដំណាំ ក្នុងចំការនិងស្មៅទីវាល។ ប្រើកម្ចាត់លើពពួកស្មៅស្បូវ ស្មៅបែកក្បាល ស្មៅស្លឹកតូច ស្មៅស្លឹកធំក្នុងចំការ…។ ពេលបាញ់ សូមប្រយ័ត្នកុំឱ្យប៉ះត្រួយ និងផ្លែនៃដំណាំ។

    សមាសធាតុសកម្ម – Glufosinate Ammonium 200g/L SL
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 4 លីត្រ
  • តោកំចាត់ (ចំការ)

    តោកំចាត់ (ចំការ) ជាប្រភេទថ្នាំកម្ចាត់ស្មៅមិនជម្រើស មានធាតុសកម្ម Glyphosate IPA អាចសម្លាប់បានរាល់រុក្ខជាតិមានពណ៍បៃតងនៅលើទីវាល ចំការជាដើម ដោយចូលទៅសម្លាប់ចាប់ពីឫសរហូតដល់ដើមហើយស្មៅងាប់មិនងាយដុះឡើងវិញ។

    សមាសធាតុសកម្ម – Glyphosate 480g/L SL
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 4.5 លីត្រ
  • តោកំចាត់ 480SL

    តោកំចាត់ 480SL ជាថ្នាំកំចាត់ស្មៅមិនជំរើស មានលក្ខណៈជ្រាបចូលជាប្រព័ន្ធដោយស្រូបចូលទៅតាមស្លឹកផ្លាស់ទីចូលទៅក្នុងដើមរហូតដល់ឬសស្មៅ។ ប្រើកំចាត់ស្មៅក្រោយពេលដុះពន្លក និងស្មៅកំពុងលូតលាស់ដូចជា៖​ ស្មៅស្បូវ ស្មៅកក់ ស្មៅស្លឹកធំ ស្មៅស្លឹកតូច និងស្មៅផ្សេងៗទៀតដែលដុះនៅលើវាលដុះក្នុងចំការដំណាំកៅស៊ូ​ ដុះក្នុងចំការដំណាំ ឈើហូបផ្លែ ចំការកាហ្វេ និងនៅតាមភ្លឺស្រែ។ ល។

    សមាសធាតុសកម្ម – Glyphosate 480g/L SL
    ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE
    ចំណុះ – 4,5លីត្រ,18លីត្រ, 20លីត្រ
  • ប៉ូនីកូ 40OD

    ប៉ូនីកូ 40OD ជាប្រភេទថ្នាំកម្ចាត់ស្មៅជម្រើសសម្រាប់ដំណាំពោត ប្រើសម្រាប់កម្ចាត់ស្មៅចង្រៃជាច្រើនដែលដុះក្នុងចំការពោតមានទាំង ពពួកស្មៅស្លឹកស្រួច ពពួកស្មៅស្លឹកធំ ពពួកកក់ និងពពួកស្មៅ អាយុកាលវែងមានដូចជា ត្រែង ពោតសំឡី ស្មៅសំបុកមាន់ ផ្ទី សណ្ទែកខ្មោច កន្រ្ទាំងបាយស ស្មៅជើងក្រាស់ កន្រ្ទាំងខែត្រ ស្មៅស្លាបទា ស្មៅក្រវាញជ្រូក និងស្មៅចិញ្ចៀន…។

    សមាសធាតុសកម្ម – Nicosulfuron 40g/L OD
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 1 លីត្រ
  • ប៉ូមេសូ 150SC

    ប៉ូមេសូ 150SC ជាថ្នាំកម្ចាត់ស្មៅពោតមានលក្ខណៈជម្រើស ដោយប៉ះផ្ទាល់និងស្រូបឬជ្រាបចូលតាមស្លឹកស្មៅរហូតដល់ឫស និងចូលទៅបំផ្លាញកោសិកាលូតលាស់របស់ដើមស្មៅ ធ្វើឱ្យស្មៅងាប់ ហើយប្រសិទ្ធភាពថ្នាំអាចទប់ស្កាត់ស្មៅមិនឱ្យលូតលាស់វិញបានពេញមួយរដូវ។ ប្រើកម្ចាត់ពពួកស្មៅស្លឹកស្រួច និងស្មៅស្លឹកមូល ដែល

    មានដុះក្នុងចំការពោត និងចំការអំពៅ។

    សមាសធាតុសកម្ម – Mesotrione 150g/L SC
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 1 លីត្រ
  • ប៉ូរ៉ាហ្ស៊ីន 800WP

    ប៉ូរ៉ាហ្ស៊ីន 800WP ជាថ្នាំកម្ចាត់ស្មៅមានលក្ខណៈជម្រើស ដោយប៉ះផ្ទាល់និងស្រូបឬជ្រាបចូលតាមស្លឹកស្មៅរហូតដល់ឫស និងចូលទៅបំផ្លាញកោសិកាលូតលាស់របស់ដើមស្មៅ ធ្វើឱ្យស្មៅងាប់ហើយប្រសិទ្ធភាពថ្នាំអាចទប់ស្កាត់ស្មៅមិនឱ្យដុះលូតលាស់វិញបានពេញមួយរដូវ។ ប្រើកម្ចាត់ស្មៅក្រោយពេលដំណុះគ្រាប់ ឬក្រោយពេល

    ដុះពន្លក (ស្មៅដុះបាន 3-5 ស្លឹក) ជាពិសេសស្មៅស្លឹកមូលឬស្មៅស្លឹកធំមានជាតិជ័រ ដែលមានដុះនៅក្នុងចំការពោត ម្នាស់ អំពៅ។

    សមាសធាតុសកម្ម – Atrazine 800g/kg WP
    ការវេចខ្ចប់ – កញ្ចប់
    ចំណុះ – 800 ក្រាម
  • ស្មៅចាស់ 500SL

    ថ្នាំមានលក្ខណៈជម្រើស​ ដោយជ្រាបចូលជាប្រព័ន្ធទៅក្នុងដើមស្មៅ តាមស្លឹករហូតដល់ឫស។ ប្រើកម្ចាត់ស្មៅមុន និងក្រោយដំណុះគ្រាប់។ ប្រើកម្ចាត់ស្មៅក្រោយពេលស្មៅដុះពន្លកដូចជា៖ ពពួកស្មៅបែកក្បាល ស្មៅគេរលក កន្ទុយក្ងោក ស្មៅស្រង៉ែ​ ស្មៅផ្កាស កក់ភ្នែកក្ដាម កក់ឆ័ត្រ កក់ជ្រុង ជន្ទល់ភ្នំ កាជីព ដែលដុះក្នុងស្រែ។

    សមាសធាតុសកម្ម – MCPA-Sodium 100g/L + Bentazone 400g/L SL
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 1 លីត្រ
  • ហេនី 108EC ហេនចន 250SL

    ហេនី 108EC និងហេនចន 250SL ជាថ្នាំកម្ចាត់ស្មៅមានលក្ខណៈបែបជម្រើស ដោយប៉ះផ្ទាល់ ស្រូប ឬជ្រាបចូលតាមស្លឹកស្មៅរហូតដល់ឫស និងចូលទៅបំពេញកោសិកាលូតលាស់របស់ស្មៅ ហើយប្រសិទ្ធភាពថ្នាំអាចទប់ស្កាត់ស្មៅមិនឱ្យដុះលូតលាស់បានពេញ១រដូវ។ ប្រើកម្ចាត់ស្មៅក្រោយពេលដំណុះគ្រាប់ ឬក្រោយពេលដុះ

    ពន្លក ជាពិសេសពពួកស្មៅស្លឹកតូច ស្មៅស្លឹកធំ ដែលមានដុះក្នុងរងដំឡូងមី និងសណ្តែកសៀង។

    សមាសធាតុសកម្ម – Haloxyfop-P-methyl 108g/L EC

    – Fomesafen 250g/L SL

    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 2 លីត្រ
  • ហេប៊ី 300WP

    ហេប៊ី 300WP ជាថ្នាំកម្ចាត់ស្មៅមានលក្ខណៈជម្រើស ដោយប៉ះផ្ទាល់និងស្រូប ឬជ្រាបចូលទៅក្នុងដើមស្មៅនិងកក់ តាមស្លឹករហូតដល់ឫស។ សារធាតុ Bensulfuron methyl ដែលបានបន្ថែមពីលើសារធាតុ Bispyribac sodium ដែលមានស្រាប់ ធ្វើឱ្យថ្នាំកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុនក្នុងការកម្ចាត់ស្មៅក្រោយពេលដុះពន្លកដូចជា ស្មៅបែកក្បាល ស្មៅគេរលក ស្មៅស្រង៉ែ ស្មៅកន្ទុយក្ងោក ស្មៅផ្កាស កក់ភ្នែកក្តាម កក់ឆ័ត្រ កក់ជ្រុង ជន្ទល់ភ្នំ កាជីព…។

    សមាសធាតុសកម្ម – Bispyribac-sodium 200g/kg + Bensulfuron Methyl 100g/kg WP
    ការវេចខ្ចប់ – កញ្ចប់
    ចំណុះ – 30 ក្រាម