-
ខាតាមី 200ME
ខាតាមី 200ME ជាប្រភេទថ្នាំសម្លាប់សត្វល្អិតដែលមានលក្ខណៈប៉ះផ្ទាល់ បំពុល និងស្រូប ឬជម្រាបចូលដើម។ ថ្នាំប្រើដើម្បីកម្ចាត់សត្វល្អិតចង្រៃដូចជា មូសតែ រុយទិចផ្លែ ស្រមើលស និងពីងពាងក្រហមដែលបំផ្លាញនៅលើដំណាំ។
សមាសធាតុសកម្ម – Acetamiprid 100g/L + Pyridaben 100g/L ME ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ខាបូណូ 720WP
ខាបូណូ 720WP ជាថ្នាំកម្ចាត់សត្វល្អិតមានលក្ខណៈ ប៉ះផ្ទាល់ បំពុល ស្រូបឬជ្រាបចូលតាមស្លឹកដំណាំរហូតដល់ឫស។ ខាបូណូ ប្រើកម្ចាត់សត្វល្អិតដូចជា ដង្កូវ ចៃ មមាច នៅលើដំណាំស្រូវ ដំណាំពោត ស្ពៃក្តោប។ល។
សមាសធាតុសកម្ម – Buprofezin 120g/kg + Monosultap 600g/kg WP ការវេចខ្ចប់ – កញ្ចប់ ចំណុះ – 80 ក្រាម -
ខេអូ ខ្ញុង
ខេអូ ខ្ញុង មានសមត្ថភាពពិសេសខុសពីថ្នាំដទៃក្នុងការកម្ចាត់សត្វល្អិតចង្រៃ ខ្ញុង ទៀកគូ ក្នុងរយៈពេលដ៏ខ្លីបានលឿនរហ័សទាន់ចិត្ត។ថ្នាំ បាញ់ភ្លាម ងាប់ភ្លាម ។ ថ្នាំមានប្រសិទ្ធភាព កម្ចាត់ពពួកសត្វខ្ញុងពណ៍ត្នោត ពណ៍បៃតង ទៀកគូ និងពពួកសត្វល្អិតចង្រៃដែលមានស្លាបរឹង ។
សមាសធាតុសកម្ម – Clothianidin 100g/L + Pyridaben 150g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ខេអូ ចៃស
ខេអូ ចៃស ជាប្រភេទថ្នាំកម្ចាត់សត្វល្អិតមានលក្ខណៈជ្រាបផ្សំពីសារធាតុ Spirotetramat និង Bifenthrin មានប្រសិទ្ធភាពការពារដំណាំពីការបំផ្លាញពីសត្វល្អិតចង្រៃបានយូររហូតដល់ទៅ៣០ថ្ងៃ។ ថ្នាំអាចបំលាស់ទីពីស្លឹកទៅមែក និងឫស ហើយផ្លាស់ទីពីឫសនិងមែក មកកាន់ស្លឹក ផ្កា និងផ្លែវិញតាមរយៈដើម ដូច្នេះថ្នាំអាចជ្រាបទៅកន្លែងដែលចង្អៀតបាញ់មិនដល់បាន។ ថ្នាំអាចកម្ចាត់ពពួកសត្វល្អិតប្រភេទបឺតជញ្ជក់ដូចជា ចៃស ចៃត្រសក់ និងស្កែលពណ៍បៃតង ស្រមើល និងពីងពាងក្រហម។
សមាសធាតុសកម្ម – Spirotetramat 100g/L + Bifenthrin 60g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ខេអូ មមាច
ខេអូ មមាច ជាប្រភេទថ្នាំកម្ចាត់សត្វល្អិតដោយសម្លាប់តាមរយៈថ្នាំជ្រាបចូលទៅវាយលុកប្រព័ន្ធប្រសាទរបស់សត្វល្អិត ជាពិសេសថ្នាំមានប្រសិទ្ធភាពអាចកម្ចាត់ពពួកសត្វមមាចក្នុងរយៈពេលត្រឹមតែ 3នាទី បន្ទាប់ពីបាញ់រួច។ ថ្នាំមានលក្ខណះជ្រាប ដូចនេះស្រូវអាចស្រូបយកថ្នាំសម្រាប់ការបង្ការការបំផ្លាញដោយសត្វមមាចក្នុងរយៈពេលវែង ។
សមាសធាតុសកម្ម – Clothianidin 150g/L + Pymetrozine 200g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ខេអូ ស្រមើល
ខេអូ ស្រមើល ជាថ្នាំកម្ចាត់សត្វល្អិតមានលក្ខណៈប៉ះផ្ទាល់ ស៊ីចូលក្រពះបែបជីវសាស្ត្រដែលបានបង្កើតឡើងពីបាក់តេរីមេ Spinosad មានប្រសិទ្ធភាពជាងថ្នាំទូទៅ។ ថ្នាំអាចសម្លាប់សត្វល្អិតចង្រៃបានច្រើនប្រភេទដែលមកពីអំបូរដង្កូវ ស្រមើល ស្លាបរឹង និងសត្វល្អិតផ្សេងទៀត។
សមាសធាតុសកម្ម – Spinosad 100g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ដង្កូវ 100SC
ដង្កូវ 100SC ជាប្រភេទថ្នាំកម្ចាត់ដង្កូវដែលមានលក្ខណៈប៉ះផ្ទាល់ និងស៊ីចូលក្រពះ ទៅសម្លាប់ពពួកដង្កូវ សត្វជញ្ជក់ សត្វទំពារស្លាបទន់ដូចជា ពីងពាងក្រហមជាដើម។ ដង្កូវ 100SC មិនមានសុវត្ថិភាពទេចំពោះការប្រើប្រាស់លើដំណាំ ត្រសក់ ឪឡឹក ម្រះ និងគ្រប់អំបូរត្រឡាច។
សមាសធាតុសកម្ម – Chlorfenapyr 100g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ប្រូដង្កូវ 50SC
ប្រូដង្កូវ 50SC ជាប្រភេទថ្នាំកម្ចាត់សត្វល្អិតតាមរយៈការស៊ីចូលក្រពះ ហើយមានលក្ខណៈជម្រាប និងប៉ះផ្ទាល់។ ថ្នាំធ្វើសកម្មភាពទៅលើប្រព័ន្ធប្រសាទ ធ្វើឱ្យសត្វល្អិតញាក់សរសៃរហូតដល់ស្លាប់។ ក្រៅពីដង្កូវ ខ្ញុងទូទៅ ប្រូដង្កូវសម្លាប់ ពពួកអង្ក្រង សត្វជញ្ជក់ និងសត្វល្អិតក្នុងដីបានទៀតផង។
សមាសធាតុសកម្ម – Fipronil 50g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ស្រូវពេជ្រ 120SC
ស្រូវពេជ្រ 120SC ជាថ្នាំសម្លាប់សត្វល្អិតដ៏ល្អបំផុតផ្សំពីធាតុសកម្មពីរប្រភេទគឺ Emamectin Benzoate និង Chloranitraniliprole ហើយមានមុខងារសំខាន់ៗ៣គឺ បង្ការមិនឱ្យមានដង្កូវមកបំផ្លាញដំណាំស្រូវ ឈើហូបផ្លែ និងបន្លែ។ ថ្នាំមានប្រសិទ្ធភាពការពារដំណាំបានយូរចន្លោះពី ១៥ ទៅ ២៥ ថ្ងៃ ព្រមទាំងអាចសម្លាប់ដង្កូវក្នុងរយៈពេល ១ ទៅ ៣ ថ្ងៃ ក្រោយពេលបាញ់ថ្នាំរួច។
សមាសធាតុសកម្ម – Chlorantraniliprole 90g/L + Emmamectin Benzoate 30g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ស្រូវមាស 50SC
ស្រូវមាស ប្រើសំលាប់ដង្កូវបានជាប្រភេទដែលស៊ីបំផ្លាញនៅលើដំណាំ ហើយថ្នាំមានលក្ខណៈ ប៉ះផ្ទាល់ បំពុល ធ្វើអោយដង្កូវងាប់។
សមាសធាតុសកម្ម – Abamectin 50g/L ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE ចំណុះ – 500ម.ល