ក្រុមហ៊ុនខេមហេរ៉ូអេហ្គ្រីខលឈ័រ
ក្រុមហ៊ុនខេមហេរ៉ូ អេហ្គ្រីខលឈ័រ អិលធីឌី មានទីតាំងនៅក្នុងប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងដោយវិនិយោគិនជនជាតិចិននៅក្នុងឆ្នាំ 2013។ គិតចាប់តាំងពីថ្ងៃបើកដំណើរការរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ធ្វើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតផលរបស់ខ្លួនសំដៅលើការការពារនិងជំរុញទិន្នផលដំណាំកសិកម្ម។ ជាលទ្ធផលនៃការវិនិយោគនិងការខិតខំប្រឹងប្រែងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះឃើញថា ក្រុមហ៊ុនបានបង្កើតនូវបច្ចេកទេសនិងចំណេះដឹងសំរាប់ស្វាយកែវរមៀតនិងពូជស្រូវដ៏ពេញនិយមមួយចំនួនដូចជា៖ IR504, OM5451, OM4900, SKO និងពូជស្រូវ ៦ ខែដោយជោគជ័យ។ ក្រុមហ៊ុនមានលទ្ធភាពផ្គត់ផ្គង់ថ្នាំកសិកម្មគ្រប់ប្រភេទសំរាប់ដំណាំស្រូវ ស្វាយកែវរមៀតពេញមួយរដូវ ហើយក្រុមហ៊ុនក៏មានផ្គត់ផ្គង់ថ្នាំសំលាប់ស្មៅ ថ្នាំសំលាប់សត្វល្អិត ថ្នាំជំរុញការលូតលាស់ ជីលើស្លឹកដំឡូងមី បន្លែ ស្វាយចន្ទី និងមៀនជាដើម។ ខេមហេរ៉ូនឹងបន្តការស្រាវជ្រាវ និងខិតខំបង្ហាញផលិតផលល្អៗបន្ថែមទៀតនៅក្នុងទីផ្សារ។ ក្រុមហ៊ុនសូមស្វាគមន៍ក្នុងការសហការក្នុងភាពជាដៃគូ និងធ្វើឱ្យវិស័យកសិកម្មកម្ពុជាកាន់តែមានភាពប្រកួតប្រជែងក្នុងបណ្តាប្រទេសអាស៊ាន។ យើងសង្ឃឹមថា យើងអាចរួមដៃគ្នាបង្កើតផលិតផលកសិកម្មលំដាប់ពិភពលោកនៅកម្ពុជា។
ទស្សនវិស័យ
លើកកំពស់គុណភាពផលិតផលកសិកម្មកម្ពុជាឈ្ពោះទៅកាន់កំរិតស្តង់ដារពិភពលោក។
បេសកកម្ម
- ផ្គត់ផ្គង់ជី និងថ្នាំកសិកម្មលំដាប់ពិភពលោកសម្រាប់កសិដ្ឋានកម្ពុជា។
- ស្រាវជ្រាវ និងបង្កើតបច្ចេកទេសកំចាត់សត្វល្អិតពេញមួយរដូវ និងបច្ចេកទេសប្រើប្រាស់ថ្នាំជំរុញការលូតលាស់លើស្រូវ ស្វាយ មៀន ស្វាយចន្ទី និងបន្លែ។
- បង្កើតបណ្តាញចែកចាយទូទាំងប្រទេស។
- បង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលនៅក្នុងតំបន់កសិកម្មសំខាន់ៗ។