វគ្គ២

វគ្គ២ ជំរុញអោយប្រព័ន្ធឫសលូតលាស់ល្អ និងពន្លកផ្កាចេញផ្កាបានល្អ។ វគ្គ២ ធ្វើអោយដំណាំចេញផ្ការហ័ស ហើយជួយសំរួលក្នុងការកកើតផ្លែផ្កាដល់ដំណាំ ដែលជាកត្តាសំខាន់សំរាប់កំណត់នូវគុណភាពគ្រាប់ ផ្លែ ដើម្បីបង្កើនទិន្នផល និងគុណភាពកសិផល។

សមាសធាតុសកម្ម – អាសូត(N)10%

– ផូស្វាត(P)30%

– ប៉ូតាស្យូម(K)20%

– សារធាតុពិសេស(TE)

ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច
ចំណុះ – 500ក្រាម

កម្រិតនៃការប្រើប្រាស់ថ្នាំ

ប្រភេទដំណាំ ដំណាក់កាលប្រើប្រាស់
ស្រូវ – បាញ់លើកទី១: ដំណាក់កាលបែកគុម្ព

– បាញ់លើកទី២: ដំណាក់កាលពន្លូតដើម

– បាញ់លើកទី៣: ដំណាក់កាលកកើតកួរ ឬមុនស្រូវផើម

ផ្លែឈើហូបផ្លែ ស្វាយ ម្រេច – មុនពេលដំណាំជិតចេញផ្កា 10-15ថ្ងៃ (ស្វាយខុសរដូវត្រូវបាញ់ជី 2-3ដង)

– បាញ់ជីនៅពេលឃើញមានពន្លកផ្កា

ត្រសក់ ម្ទេស ត្រប់ ត្រឡាច – បាញ់ជីមុនពេលចេញផ្កា 7ថ្ងៃ

– បាញ់ជីបន្តទៀតក្រោយពេលបេះផ្លែរួច

កំរិតប្រើ: លាយជីពី 40-50ក្រាម ក្នុងទឹក 20-25លីត្រ

ចំណាំ: ទុកអោយឆ្ងាយពីដៃក្មេង និងកន្លែងស្ងួតមិនត្រូវកំដៅថ្ងៃ

– ផ្អាកបាញ់មុនប្រមូលផល 10-15ថ្ងៃ