រ៉ូម៉ង់ 800WP

រ៉ូម៉ង់ ជាថ្នាំមានប៉ះផ្ទាល់ ដោយតោងស្អិតជាប់ទៅនឹងឬស ដើម ស្លឹក ផ្កា ផ្លែឈើមានវិសាលភាពខ្ពស់ ក្នុងការបង្ការនិងកំចាត់ជំងឺនៅលើដំណាំដែលបង្ករលើងដោយផ្សិតបានយ៉ាងច្រើន។​ រ៉ូម៉ង់ មានផ្ទុកសារធាតុពិសេស Zn++ និង Mn++ ដែលសំរាប់បំប៉នបន្ថេម ដែលធ្វើអោយស្រទបស្លឹកដំណាំស្រូវយក និងជួយអោយដំណាំលូតលាស់កាន់តែប្រសើរ។

សមាសធាតុសកម្ម – Mancozeb 80%
ការវេចខ្ចប់ – កញ្ចប់ប្លាស្ទិច
ចំណុះ – 1គីឡូក្រាម

កម្រិតនៃការប្រើប្រាស់ថ្នាំ

ប្រភេទដំណាំ

ដំណាក់កាលប្រើប្រាស់

គោលដៅ

កម្រិតប្រើប្រាស់

ដំណាំគ្រប់ប្រភេទ

ប្រើមុនឃើញរោគសញ្ញានៃជម្ងឺ

ជម្ងឺបង្កដោយផ្សិត

ប្រើថ្នាំ 20g-50g/ទឹក 25L

ចំណាំ: ទុកអោយឆ្ងាយពីដៃក្មេង និងកន្លែងស្ងួតមិនត្រូវកំដៅថ្ងៃ

– ផ្អាកបាញ់មុនពេលប្រមូលផល 7-8ថ្ងៃ

ការណែនាំ: – ម៉ង់កាណែសនៅក្នុងថ្នាំអាចធ្វើឲ្យឆេះស្លឹកខ្ចី ផ្កា និងក្តឹប ដូចនេះកុំប្រើកម្រិតខ្ពស់ក្នុងដំណាក់កាលទាំងនេះ។ កុំប្រើលាយជាមួយថ្នាំដែលមានទម្រង់ EC ។