Showing all 10 results

  • គ្រាប់ផ្លាស់ 450ME

    គ្រាប់ផ្លាស់ 450ME ជាថ្នាំមានលក្ខណៈជម្រាបខ្ពស់ មានតួនាទីការពារ និងព្យាបាលជម្ងឺផ្សិតដែលបង្កដោយទឹកភ្លៀងនិងសន្សើមប្រៃមួយចំនួនដូចជា ជម្ងឺប្លាស់ អុចត្នោត ឆេះស្លឹក រលាកកួរ រលួយដើម អង់ត្រាណូស ផ្សិតម្សៅ និងជម្ងឺផ្សិតផ្សេងៗទៀតដែលបំផ្លាញដំណាំស្រូវ និងដំណាំហូបផ្លែ។

    សមាសធាតុសកម្ម – Prochloraz 450g/L ME
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 1 លីត្រ
  • ដែលតា 18SL

    ដែលតា ជាថ្នាំជំរុញការលូតលាស់ដែលមានលក្ខណះជំរាបខ្ពស់។ ដែលតាមានតួនាទីជំរុញការលូតលាស់ ធ្វើអោយដំណាំ ឬស ស្លឹកអាចស្រូបយកសារធាតុចិញ្ចឹមបានល្អ។

    សមាសធាតុសកម្ម – Sodium-5-nitroguaiacolate 0.3% +Sodium ortho-nitrophenol 0.6% + Sodium para-nitrophenolate 0.9%
    ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE
    ចំណុះ – 100 ម.ល, 500 ម.ល
  • ធីធីហ្វាយ 990SP

    ធីធីហ្វាយ​ ថ្នាំមានលក្ខណះ ប៉ះផ្ទាល់ ស្រូបឬជ្រាបចូលតាមស្លឹក ដើមឬសនៃដំណាំ។ ធីធីហ្វាយ មានឥទិ្ធពលខ្លាំងក្នុងការដាស់ ឬជំរុញអោយដុះពន្លក ត្រួយថ្មី បញ្ចេញផ្កា ទងផ្កាវែងបានកាន់តែឆាប់។

    សមាសធាតុសកម្ម – Thiourea 990g/kg
    ការវេចខ្ចប់ – កញ្ចប់ប្លាស្ទិច
    ចំណុះ – 1គីឡូក្រាម, 25គីឡូក្រាម
  • ប៉េ 10-60-10

    ប៉េ 10-60-10 ផ្ទុកនូវផូស្វាតខ្ពស់ជួយដល់ស្លឹកខ្ចីអោយឆាប់ចាស់ និងទប់ស្កាត់ការលេចចេញនូវស្លឹកខ្ចី ហើយប្រមូលផ្ដុំក្នុងការបង្ដើតពន្លកផ្កា ជំរុញដល់ដំណើរការចេញផ្កាបានកាន់តែលឿន (ជាពិសេសនៅលើដំណាំស្វាយ) ។ P10-60-10 ជំនួយលើដំណាំស្រូវ ចេញឬសខ្លាំង បែកគុម្ពធំ ដើមថ្លោស ចេញកួរស្រុះ។

    សមាសធាតុសកម្ម – អាសូត(N)10%

    – ផូស្វាត(P)60%

    – ប៉ូតាស្យូម(K)10%

    – សារធាតុពិសេស(TE)

    ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច
    ចំណុះ – 500 ក្រាម
  • ប៉េប៉េ 5SL

    ប៉េ ប៉េ ជាប្រភេទថ្នាំជំនួយឬបំប៉នដល់ដំណាំស្រូវ និងដំណាំស្វាយ ធ្វើអោយដំណាំឆាប់ចេញផ្កា និងដាក់ផ្លែផ្កាបានល្អ។

    សមាសធាតុសកម្ម – Thidiazuron 5g/L SL
    ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE
    ចំណុះ – 500 ម.ល
  • មេកូថប់ 600WDG

    មេកូថប់ 600WDG ជាថ្នាំមានលក្ខណៈប៉ះផ្ទាល់និងជម្រាបខ្ពស់ដែលមានតួនាទីការពារនិងកម្ចាត់ពពួកជម្ងឺផ្សិតដូចជា ផ្សិតស ផ្សិតទឹកសន្សើម ជម្ងឺរលួយស្លឹក ជម្ងឺរលួយដើម ជម្ងឺរលួយផ្លែ ជម្ងឺឆេះស្លឹកនិងជម្ងឺអង់ត្រាក់ណូសជាដើម ដែលកើតមានលើដំណាំបន្លែ ផ្លែឈើ និងដំណាំស្រូវ។

    សមាសធាតុសកម្ម – Metiram 550g/Kg + Pyraclostrobin 50g/Kg WDG
    ការវេចខ្ចប់ – កញ្ចប់
    ចំណុះ – 100 ក្រាម
  • វគ្គ២

    វគ្គ២ ជំរុញអោយប្រព័ន្ធឫសលូតលាស់ល្អ និងពន្លកផ្កាចេញផ្កាបានល្អ។ វគ្គ២ ធ្វើអោយដំណាំចេញផ្ការហ័ស ហើយជួយសំរួលក្នុងការកកើតផ្លែផ្កាដល់ដំណាំ ដែលជាកត្តាសំខាន់សំរាប់កំណត់នូវគុណភាពគ្រាប់ ផ្លែ ដើម្បីបង្កើនទិន្នផល និងគុណភាពកសិផល។

    សមាសធាតុសកម្ម – អាសូត(N)10%

    – ផូស្វាត(P)30%

    – ប៉ូតាស្យូម(K)20%

    – សារធាតុពិសេស(TE)

    ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច
    ចំណុះ – 500ក្រាម
  • វិវីហ្វាយ 250SC

    វីវីហ្វាយ​ ថ្នាំមានលក្ខណះប៉ះផ្ទាល់ ស្រូបឬជ្រាបចូលតាមឬសដើម ស្លឹកនៃដំណាំ។ វីវីហ្វាយ មានឥទ្ធិពលខ្លាំងក្នុងការជំរុញ ឬរំញេចអោយដំណាំចេញពន្លកផ្កា(បញ្ចេញខ្នាយមាន់-ផ្កាស្វាយ) នៅលើដើមស្វាយ ធូរ៉េន ស្រូវ ដំណាំផ្សេងៗទៀត ថែមទាំងជួយធ្វើអោយដំណាំរឹងមាំ ជៀសវាងការដួលរលំ។

    សមាសធាតុសកម្ម – Paclobutrazole 250g/Kg
    ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE
    ចំណុះ – 1 លីត្រ
  • ស្រូវមាសខាធី 350SC

    ខាធី 350SC ជាប្រភេទថ្នាំសត្វល្អិតដែលធ្វើឡើងដើម្បីគ្រប់គ្រងសត្វល្អិតគ្រប់ប្រភេទលើគ្រប់ដំណាំ។ ខាធីជាថ្នាំជម្រាបដែលអាចសម្លាប់សត្វល្អិតស៊ីទំពារ និងជញ្ជក់គ្រប់ប្រភេទ ហើយមានប្រសិទ្ធភាពល្អជាងប្រភេទថ្នាំដែលមានលក្ខណៈប៉ះផ្ទាល់ឬស៊ីចូលក្រពះ ដែលមិនអាចសម្លាប់ពពួកសត្វជញ្ជក់បាន។
    សមាសធាតុសកម្ម – Thiamethoxam 200g/L + Pymetrozine 150g/L SC
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 500 ម.ល
  • អូមេហ្គា 75SL

    អូមេហ្គា ជាថ្នាំជំរុញការលូតលាស់ដែលមានលក្ខណះជំរាបខ្ពស់ជ្រាបចូលទៅក្នុងដំណាំតាមរយះស្លឹក រហូតទៅដល់ឬស។ អូមេហ្គាមានតួនាទីជំរុញការលូតលាស់ ជំរុញអោយចេញផ្កា និងផ្លែ ជំនួយដល់ឬសអាចស្រូបយកសារធាតុចិញ្ចឹមបានល្អ ធ្វើអោយដំណាំធន់នឹងជំងឺនានា។ ជាប្រភេទថ្នាំដែលអាចប្រើប្រាស់លើដំណាំហូបផ្លែ ស្រូវ បន្លែ។

    សមាសធាតុសកម្ម – Brassionlide 0.0075% SL
    ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE
    ចំណុះ – 200 ម.ល, 500 ម.ល