Showing 1–10 of 28 results

  • កាបូ 250EC

    កាបូ 250EC ជាថ្នាំដែលធ្វើឡើងដើម្បីសម្លាប់ទាំងសត្វល្អិតនិងពងរបស់វា។ Chlofluazoron ធ្វើសកម្មតាមរយៈស៊ីចូលក្នុងក្រពះ និងប៉ះផ្ទាល់ គ្មានលក្ខណៈជម្រាបនោះទេ ហើយវាមានប្រសិទ្ធភាពយឺតក្នុងការសំលាប់សត្វល្អិត ៥ ទៅ ៦ថ្ងៃ តែ Carbosulfen មានលក្ខណៈបែបជម្រាបយ៉ាងល្អដែលចូលទៅបំពេញចំណុចខ្វះខាតក្នុងកាបូ និង មានប្រសិទ្ធភាពរហ័ស។​

    សមាសធាតុសកម្ម – Carbosulfan 200g/L + Chlorfluazuron 50g/L
    ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE
    ចំណុះ – 500 ម.ល
  • ខាធី 350SC

    ខាធី 350 SC ជាប្រភេទថ្នាំសត្វល្អិតធ្វើឡើងដើម្បីគ្រប់គ្រងសត្វល្អិតគ្រប់ប្រភេទ លើគ្រប់ដំណាំ។ ថ្នាំសត្វល្អិតបែបជម្រាបអាចសំលាប់ទាំងសត្វល្អិតស៊ីទំពារ និងជញ្ជក់ ប៉ុន្តែថ្នាំដែលមានបែបផែនសកម្មភាពតាមក្រពះ មិនមានប្រសិទ្ធភាពល្អនោះទេទៅលើពពួកសត្វជញ្ជក់។

    សមាសធាតុសកម្ម – Thiamethoxam 200g/L + Pymetrozine 150g/L
    ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE
    ចំណុះ – 500 ម.ល, 1លីត្រ
  • ខេវ័ន

    ខេវ័ន ជួយអោយដំណាំរឹងមាំ បង្កើនសមត្ថភាពទប់ទល់នឹងការដួលរលំ ភាពត្រជាក់ ភាពរាំងស្ងួត ភាពជាំទឹក។ ខេវ័ន បង្កើនចំនួនគ្រាប់ណែន ទប់ស្កាតការជ្រុះផ្លែ ជួយអោយផ្លែធំល្អ បង្កើនរសជាតិផ្អែមនៃផ្លែ និងគុណភាពកសិផល។

    សមាសធាតុសកម្ម – អាសូត (N) 8%

    – ផូស្វាត (P) 6%

    – ប៉ូតាស្យូម (K) 26%

    – សារធាតុពិសេស (TE)

    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 1 លីត្រ, 500 ម.ល
  • ដង្កូវ 100SC

    ថ្នាំមានលក្ខណះដោយប៉ះផ្ទាល់ និងពុលតាមផ្លូវអាហារជាពិសេសជាថ្នាំមានប្រតិកម្មជ្រាបចូលខ្ពស់។ ថ្នាំមានប្រសិទ្ធភាពកំចាត់ពពួកពីងពាងក្រហម ទ្រីប​ដង្កូវហ្វេាង​ ដង្កូវខៀវ និងសត្វល្អិតផ្សេងៗទៀតដែលស៊ីបំផ្លាញដំណាំស្បៃ ត្រសក់ ស្រូវ ស្វាយ ស្វាយចន្ទី។

    សមាសធាតុសកម្ម – Chlorfenapyr 100g/L
    ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE
    ចំណុះ – 500 ម.ល
  • ដែលតា 18SL

    ដែលតា ជាថ្នាំជំរុញការលូតលាស់ដែលមានលក្ខណះជំរាបខ្ពស់។ ដែលតាមានតួនាទីជំរុញការលូតលាស់ ធ្វើអោយដំណាំ ឬស ស្លឹកអាចស្រូបយកសារធាតុចិញ្ចឹមបានល្អ។

    សមាសធាតុសកម្ម – Sodium-5-nitroguaiacolate 0.3% +Sodium ortho-nitrophenol 0.6% + Sodium para-nitrophenolate 0.9%
    ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE
    ចំណុះ – 100 ម.ល, 500 ម.ល
  • ឌីណូ 200SC

    ឌីណូ ជាថ្នាំមានលក្ខណះដោយប៉ះផ្ទាល់បំពុល និងជំរាបខ្ពស់។ ឌីណូប្រើកំចាត់មមាចខៀវ មមាចត្នោត មមាចខ្នងស ពពួកស្រឹង ដង្កូវស៊ីរុងដើម សង្កើច ទ្រីប ដង្កូវយោលទោង ពពួកចៃ ទាគុរ រុយចោះផ្លែ ចែស្អិត ចៃស ពីពាងក្រហម។

    សមាសធាតុសកម្ម – Dinotefuran 200g/L
    ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE
    ចំណុះ – 500 ម.ល
  • ទ្រីប 700WDG

    ទ្រីប​ ជាថ្នាំមានលក្ខណះជ្រាប់ចូលជាប្រព័ន្ធ និងពុលតាមរយះផ្លូវអាហារ។ ទ្រីបមានប្រសិទ្ធភាពកំចាត់ទ្រីប មមាចត្នោច មមាចខ្នងស ចៃ រុយចុច សង្កើច និងពពួកជញ្ជក់ផ្សេងទៀតដែលបំផ្លាញដំណាំស្រូវ ស្វាយ ស្វាយចន្ទី។

    សមាសធាតុសកម្ម – Imidachlorprid 700g/Kg + Special Addictive 350g/Kg
    ការវេចខ្ចប់ – កញ្ចប់ប្លាស្ទិច
    ចំណុះ – 100ក្រាម
  • ធីធីហ្វាយ 990SP

    ធីធីហ្វាយ​ ថ្នាំមានលក្ខណះ ប៉ះផ្ទាល់ ស្រូបឬជ្រាបចូលតាមស្លឹក ដើមឬសនៃដំណាំ។ ធីធីហ្វាយ មានឥទិ្ធពលខ្លាំងក្នុងការដាស់ ឬជំរុញអោយដុះពន្លក ត្រួយថ្មី បញ្ចេញផ្កា ទងផ្កាវែងបានកាន់តែឆាប់។

    សមាសធាតុសកម្ម – Thiourea 990g/kg
    ការវេចខ្ចប់ – កញ្ចប់ប្លាស្ទិច
    ចំណុះ – 1គីឡូក្រាម, 25គីឡូក្រាម
  • ប៊ីវ័ន

    ប៊ីវ័ន បង្កើនចំនួនផ្កា និងកំលាំងជីវិតរបស់លំអងផ្កា បង្កើនការកាន់ផ្កា។ ប៊ីវ៏ន បន្ថយការជ្រុះផ្លែខ្ចី (ជួយអោយដំណាំចេញផ្កាស្រុះ មិនមានផ្កាក្ដៀប) បង្កើនទិន្នផល និងគុណភាពកសិផល និងជាពិសេសជួយដល់ដំណាំស្រូវ មិនអោយផ្កាស្កក ដាក់គ្រាប់បានល្អ​ និងមានកួរស្រូវវែង​ ផ្លែច្រើន។

    សមាសធាតុសកម្ម – Boron 120g/L
    ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE
    ចំណុះ – 1 លីត្រ, 500 ម.ល
  • ប៉េ 10-60-10

    ប៉េ 10-60-10 ផ្ទុកនូវផូស្វាតខ្ពស់ជួយដល់ស្លឹកខ្ចីអោយឆាប់ចាស់ និងទប់ស្កាត់ការលេចចេញនូវស្លឹកខ្ចី ហើយប្រមូលផ្ដុំក្នុងការបង្ដើតពន្លកផ្កា ជំរុញដល់ដំណើរការចេញផ្កាបានកាន់តែលឿន (ជាពិសេសនៅលើដំណាំស្វាយ) ។ P10-60-10 ជំនួយលើដំណាំស្រូវ ចេញឬសខ្លាំង បែកគុម្ពធំ ដើមថ្លោស ចេញកួរស្រុះ។

    សមាសធាតុសកម្ម – អាសូត(N)10%

    – ផូស្វាត(P)60%

    – ប៉ូតាស្យូម(K)10%

    – សារធាតុពិសេស(TE)

    ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច
    ចំណុះ – 500 ក្រាម