-
ខាបូណូ 720WP
ខាបូណូ 720WP ជាថ្នាំកម្ចាត់សត្វល្អិតមានលក្ខណៈ ប៉ះផ្ទាល់ បំពុល ស្រូបឬជ្រាបចូលតាមស្លឹកដំណាំរហូតដល់ឫស។ ខាបូណូ ប្រើកម្ចាត់សត្វល្អិតដូចជា ដង្កូវ ចៃ មមាច នៅលើដំណាំស្រូវ ដំណាំពោត ស្ពៃក្តោប។ល។
សមាសធាតុសកម្ម – Buprofezin 120g/kg + Monosultap 600g/kg WP ការវេចខ្ចប់ – កញ្ចប់ ចំណុះ – 80 ក្រាម -
ខេអូ ចៃស
ខេអូ ចៃស ជាប្រភេទថ្នាំកម្ចាត់សត្វល្អិតមានលក្ខណៈជ្រាបផ្សំពីសារធាតុ Spirotetramat និង Bifenthrin មានប្រសិទ្ធភាពការពារដំណាំពីការបំផ្លាញពីសត្វល្អិតចង្រៃបានយូររហូតដល់ទៅ៣០ថ្ងៃ។ ថ្នាំអាចបំលាស់ទីពីស្លឹកទៅមែក និងឫស ហើយផ្លាស់ទីពីឫសនិងមែក មកកាន់ស្លឹក ផ្កា និងផ្លែវិញតាមរយៈដើម ដូច្នេះថ្នាំអាចជ្រាបទៅកន្លែងដែលចង្អៀតបាញ់មិនដល់បាន។ ថ្នាំអាចកម្ចាត់ពពួកសត្វល្អិតប្រភេទបឺតជញ្ជក់ដូចជា ចៃស ចៃត្រសក់ និងស្កែលពណ៍បៃតង ស្រមើល និងពីងពាងក្រហម។
សមាសធាតុសកម្ម – Spirotetramat 100g/L + Bifenthrin 60g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ប៉ូនីកូ 40OD
ប៉ូនីកូ 40OD ជាប្រភេទថ្នាំកម្ចាត់ស្មៅជម្រើសសម្រាប់ដំណាំពោត ប្រើសម្រាប់កម្ចាត់ស្មៅចង្រៃជាច្រើនដែលដុះក្នុងចំការពោតមានទាំង ពពួកស្មៅស្លឹកស្រួច ពពួកស្មៅស្លឹកធំ ពពួកកក់ និងពពួកស្មៅ អាយុកាលវែងមានដូចជា ត្រែង ពោតសំឡី ស្មៅសំបុកមាន់ ផ្ទី សណ្ទែកខ្មោច កន្រ្ទាំងបាយស ស្មៅជើងក្រាស់ កន្រ្ទាំងខែត្រ ស្មៅស្លាបទា ស្មៅក្រវាញជ្រូក និងស្មៅចិញ្ចៀន…។
សមាសធាតុសកម្ម – Nicosulfuron 40g/L OD ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 1 លីត្រ -
ប៉ូមេសូ 150SC
ប៉ូមេសូ 150SC ជាថ្នាំកម្ចាត់ស្មៅពោតមានលក្ខណៈជម្រើស ដោយប៉ះផ្ទាល់និងស្រូបឬជ្រាបចូលតាមស្លឹកស្មៅរហូតដល់ឫស និងចូលទៅបំផ្លាញកោសិកាលូតលាស់របស់ដើមស្មៅ ធ្វើឱ្យស្មៅងាប់ ហើយប្រសិទ្ធភាពថ្នាំអាចទប់ស្កាត់ស្មៅមិនឱ្យលូតលាស់វិញបានពេញមួយរដូវ។ ប្រើកម្ចាត់ពពួកស្មៅស្លឹកស្រួច និងស្មៅស្លឹកមូល ដែល
មានដុះក្នុងចំការពោត និងចំការអំពៅ។
សមាសធាតុសកម្ម – Mesotrione 150g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 1 លីត្រ -
ប៉ូរ៉ាហ្ស៊ីន 800WP
ប៉ូរ៉ាហ្ស៊ីន 800WP ជាថ្នាំកម្ចាត់ស្មៅមានលក្ខណៈជម្រើស ដោយប៉ះផ្ទាល់និងស្រូបឬជ្រាបចូលតាមស្លឹកស្មៅរហូតដល់ឫស និងចូលទៅបំផ្លាញកោសិកាលូតលាស់របស់ដើមស្មៅ ធ្វើឱ្យស្មៅងាប់ហើយប្រសិទ្ធភាពថ្នាំអាចទប់ស្កាត់ស្មៅមិនឱ្យដុះលូតលាស់វិញបានពេញមួយរដូវ។ ប្រើកម្ចាត់ស្មៅក្រោយពេលដំណុះគ្រាប់ ឬក្រោយពេល
ដុះពន្លក (ស្មៅដុះបាន 3-5 ស្លឹក) ជាពិសេសស្មៅស្លឹកមូលឬស្មៅស្លឹកធំមានជាតិជ័រ ដែលមានដុះនៅក្នុងចំការពោត ម្នាស់ អំពៅ។
សមាសធាតុសកម្ម – Atrazine 800g/kg WP ការវេចខ្ចប់ – កញ្ចប់ ចំណុះ – 800 ក្រាម -
ប៉េ 10-60-10
ប៉េ 10-60-10 ជាប្រភេទជីបំប៉នផ្ទុកនូវសារធាតុផូស្វ័រខ្ពស់ ជួយដល់ស្លឹកខ្ចីឆាប់ចាស់ និងទប់ស្កាត់ការលេចចេញនូវស្លឹកខ្ចីហើយប្រមូលផ្តុំក្នុងការបង្កើតពន្លកផ្កា ជម្រុញដល់ដំណើរការចេញផ្កាបានកាន់តែលឿន ជាពិសេសនៅលើដំណាំស្វាយ ស្វាយចន្ទី និងឈូក ។ ប៉េ 10-60-10 ប្រើលើដំណាំស្រូវ ជំនួយឱ្យឫសចេញខ្លាំងបែកគុម្ពធំ ដង្ហើមថ្លោស និងចេញកួរស្រុះគ្នាល្អ។សមាសធាតុសកម្ម -អាសូត (N): 10% -ផូស្វ័រ (P): 60%
-ប៉ូតាស្យូម(K): 10%
ការវេចខ្ចប់ – កញ្ចប់ ចំណុះ – 1 គីឡូក្រាម -
វគ្គ៣
វគ្គ៣ ជំរុញអោយដំណាំរឹងមាំ បង្កើនសមត្ថភាពទប់ស្កាត់នឹងការដួលរលំ ភាពត្រជាក់ ស្ងួត ជាំទឹក។ វគ្គ៣ បង្កើនចំនួនគ្រាប់ណែន ទប់ស្កាត់ការជ្រុះផ្លែ ជួយអោយផ្លែធំល្អ មើមធំល្អ បង្កើនរសជាតិផ្អែម បង្កើនទិន្នផល និងគុណភាពកសិផល។
សមាសធាតុសកម្ម – អាសូត(N)14% – ផូស្វាត(P)6%
– ប៉ូតាស្យូម(K)40%
– សារធាតុពិសេស(TE)
ការវេចខ្ចប់ – កញ្ចប់ផ្លាស្ទិច ចំណុះ – 50 ក្រាម, 500 ក្រាម, 1 គីឡូក្រាម -
ស្រូវពេជ្រ 120SC
ស្រូវពេជ្រ 120SC ជាថ្នាំសម្លាប់សត្វល្អិតដ៏ល្អបំផុតផ្សំពីធាតុសកម្មពីរប្រភេទគឺ Emamectin Benzoate និង Chloranitraniliprole ហើយមានមុខងារសំខាន់ៗ៣គឺ បង្ការមិនឱ្យមានដង្កូវមកបំផ្លាញដំណាំស្រូវ ឈើហូបផ្លែ និងបន្លែ។ ថ្នាំមានប្រសិទ្ធភាពការពារដំណាំបានយូរចន្លោះពី ១៥ ទៅ ២៥ ថ្ងៃ ព្រមទាំងអាចសម្លាប់ដង្កូវក្នុងរយៈពេល ១ ទៅ ៣ ថ្ងៃ ក្រោយពេលបាញ់ថ្នាំរួច។
សមាសធាតុសកម្ម – Chlorantraniliprole 90g/L + Emmamectin Benzoate 30g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល