-
ដង្កូវ 100SC
ដង្កូវ 100SC ជាប្រភេទថ្នាំកម្ចាត់ដង្កូវដែលមានលក្ខណៈប៉ះផ្ទាល់ និងស៊ីចូលក្រពះ ទៅសម្លាប់ពពួកដង្កូវ សត្វជញ្ជក់ សត្វទំពារស្លាបទន់ដូចជា ពីងពាងក្រហមជាដើម។ ដង្កូវ 100SC មិនមានសុវត្ថិភាពទេចំពោះការប្រើប្រាស់លើដំណាំ ត្រសក់ ឪឡឹក ម្រះ និងគ្រប់អំបូរត្រឡាច។
សមាសធាតុសកម្ម – Chlorfenapyr 100g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ប៉ែនស្មាត 300ME
ប៉ែនស្មាត 30ME ជាប្រភេទថ្នាំបាក់តេរីមានធាតុសកម្ម Benzisothiazolinone ដែលជាជំនាន់ថ្មីចុងក្រោយបំផុត ដើម្បីការពារ និងព្យាបាលជម្ងឺបាក់តេរី។ មិនត្រឹមតែមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេ ហើយក៏ជួយដោះស្រាយបញ្ហាលាយជាមួយថ្នាំដទៃបានទៀតផង។
សមាសធាតុសកម្ម – Benzisothiazolinone 30g/L ME ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
រ៉ូប៊ីន 750WDG
រ៉ូប៊ីន 750WDG ជាប្រភេទថ្នាំដែលមានលក្ខណៈប៉ះផ្ទាល់ឬជ្រាបចូលតាមស្លឹករហូតដល់ឫស ទៅបំពេញគ្រប់សរីរាង្គរបស់ដំណាំ។ រ៉ូប៊ីន មានតួនាទីកម្ចាត់ និងបង្ការជម្ងឺជាច្រើនប្រភេទដែលបង្កឡើងដោយផ្សិតដូចជាជម្ងឺប្លាស់ អុចត្នោត រលាកស្រទបស្លឹក រលួយគល់ ស្កកគ្រាប់ជាដើម។
សមាសធាតុសកម្ម – Azoxystrobin 250g/Kg + Tebuconazole 500g/Kg WDG ការវេចខ្ចប់ – កញ្ចប់ ចំណុះ – 15 ក្រាម, 200 ក្រាម -
រ៉ូម៉ង់ 800WP
រ៉ូម៉ង់ 800WP ជាប្រភេទប៉ះផ្ទាល់ និងស្អិតជាប់ ដើម ស្លឹក ផ្កាក្រពុំ ឫស ហើយមានវិសាលភាពខ្ពស់ ក្នុងការបង្ការនិងកម្ចាត់ជម្ងឺនៅលើដំណាំដែលបង្កឡើងដោយផ្សិតបានយ៉ាងលឿន។ រ៉ូម៉ង់ មានផ្ទុកសារធាតុពិសេស Zn2+ និង Mn2+ សម្រាប់បន្ថែមដែលធ្វើឱ្យស្រទបស្លឹកដំណាំស្រូបយក និងជួយឱ្យដំណាំលូតលាស់កាន់តែប្រសើរ។សមាសធាតុសកម្ម – Mancozeb 800g/Kg WP ការវេចខ្ចប់ – កញ្ចប់ ចំណុះ – 1 គីឡូក្រាម