-
ដែលតា 18SL
ដែលតា 18SL ជាប្រភេទអរម៉ូនបង្កើតលំហូរនៅក្នុងកោសិកាឱ្យសកម្ម ដែលធ្វើឱ្យដំណាំលូតលាស់បានលឿន បង្កើតការលូតលាស់ឫស ធ្វើឱ្យដើម ស្លឹកលូតលាស់ ការពារផ្កា និងផ្លែ។ ដែលតា ជួយបង្កើនប្រសិទ្ធភាពជីបំប៉ន ថ្នាំសត្វល្អិត និងថ្នាំជម្ងឺ។
សមាសធាតុសកម្ម – Compound sodium nitrophenolate 1.8% SL ការវេចខ្ចប់ – ដបផ្លាស្ទិច HDPE ចំណុះ – 100 ម.ល, 1 លីត្រ -
ទុំស្រុះ
ទុំស្រុះ មានសារធាតុ Ethephon 480g/L SL ជាសារធាតុមួយជួយជម្រុញការលូតលាស់របស់ដំណាំ។ គេប្រើដើម្បី ជម្រុះស្លឹកចាស់ៗ បញ្ចេញផ្កា និងប្រើសម្រាប់បន្ទុំផ្លែឈើ។ សម្រាប់ដំណាំមួយចំនួនដូចជា៖ ស្វាយកែវរមៀត មៀនប៉ៃលិន និងម្នាស់ គេបាញ់សារធាតុ Ethephon ដើម្បីជម្រុះស្លឹកចាស់និងបញ្ចេញផ្កាផងដែរ។ ក្រោយពីបាញ់ថ្នាំបាន 1 ទៅ 2 ដង ថ្នាំនឹងជួយធ្វើឱ្យស្លឹក និងមែកឆាប់ចាស់ ហើយក៏ជួយជម្រុញឱ្យចេញផ្កាបានឆាប់រហ័សផងដែរ។ សម្រាប់រោងចក្រកៃឆ្នៃផ្លែឈើវិញ គេអាចប្រើសារធាតុ Ethephon ដើម្បីបន្ទុំផ្លែឈើ អាចជួយឱ្យផ្លែឈើទុំបានលឿន និងស្រុះគ្នាបានល្អ។
សមាសធាតុសកម្ម – Ethephon 480g/L SL ការវេចខ្ចប់ – ដបផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ធីធីហ្វាយ 990SP
ធីធីហ្វាយ 990SP ជាប្រភេទអរម៉ូនដែលបង្កើតឡើងដើម្បីបាញ់ជម្រុះស្លឹកនិងបញ្ចេញស្លឹក។ ធីធីហ្វាយជាថ្នាំដែលមានធាតុសកម្ម Thiourea មានឥទ្ធិពលទៅលើដំណាំហូបផ្លែ។ ប្រសិនបើយើងប្រើកម្រិតខ្ពស់ (3.5-4 kg ក្នុងទឹក 1000 លីត្រ) វានឹងធ្វើឱ្យស្លឹករុក្ខជាតិជ្រុះ និងបង្កើតនូវពន្លកស្លឹកថ្មី។ យើងក៏ប្រើប្រាស់បានផងដែរសម្រាប់ការបញ្ចេញពន្លកផ្កា បើយើងប្រើក្នុងកម្រិតទាបពី 1-2kg ក្នុងទឹក 1000 លីត្រ។សមាសធាតុសកម្ម – Thiourea 990g/kg SP ការវេចខ្ចប់ – កញ្ចប់ ចំណុះ – 1 គីឡូក្រាម, 25 គីឡូក្រាម -
ប៉េប៉េ 5SL
ប៉េប៉េ 5SL ជាប្រភេទថ្នាំ Cytokinin តែមួយគត់ដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា។ ក្រៅពី GA3 និង Auxin វាជាអរម៉ូនដែលមិនអាចខ្វះបានសម្រាប់រុក្ខជាតិដើម្បីធ្វើការលូតលាស់។ ជាទូទៅវាធ្វើការបង្កើនចំនួនកោសិកាក្នុងរុក្ខជាតិដើម្បីឱ្យរុក្ខជាតិរីកធំ។
សមាសធាតុសកម្ម – Thidiazuron 5g/L SL ការវេចខ្ចប់ – ដបផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
មហាធំ 40EC
មហាធំ 40EC ជាប្រភេទថ្នាំជួយជម្រុញការលូតលាស់ដល់រុក្ខជាតិដែលមានសារធាតុផ្សំពី Gibberellic acid ដែលជាសារធាតុចាំបាច់នៅក្នុងរុក្ខជាតិពីដំណុះគ្រាប់រហូតដល់ពេលប្រមូលផល។ Gibberellic acid ជាប្រភេទថ្នាំមួយក្នុងចំណោមថ្នាំ 3 ប្រភេទផ្សេងទៀតនៃពពួកថ្នាំជម្រុញការលូតលាស់ដែលជួយដល់ការលូតលាស់របស់រុក្ខជាតិ។ គេប្រើថ្នាំ Gibberellic acid ដើម្បីជួយបង្កើនទម្ងន់ដំណាំហូបផ្លែ និងជួយធ្វើឱ្យផ្កា និងផ្លែវែង ។
សមាសធាតុសកម្ម – Thidiazuron 5g/L SL ការវេចខ្ចប់ – ដបផ្លាស្ទិច HDPE ចំណុះ – 250 ម.ល -
វិវីហ្វាយ 250SC
វីវីហ្វាយ ថ្នាំមានលក្ខណះប៉ះផ្ទាល់ ស្រូបឬជ្រាបចូលតាមឬសដើម ស្លឹកនៃដំណាំ។ វីវីហ្វាយ មានឥទ្ធិពលខ្លាំងក្នុងការជំរុញ ឬរំញេចអោយដំណាំចេញពន្លកផ្កា(បញ្ចេញខ្នាយមាន់-ផ្កាស្វាយ) នៅលើដើមស្វាយ ធូរ៉េន ស្រូវ ដំណាំផ្សេងៗទៀត ថែមទាំងជួយធ្វើអោយដំណាំរឹងមាំ ជៀសវាងការដួលរលំ។
សមាសធាតុសកម្ម – Paclobutrazole 250g/Kg ការវេចខ្ចប់ – ដបជ័រប្លាស្ទិច HDPE ចំណុះ – 1 លីត្រ -
វីវីហ្វាយ 150WP
វីវីហ្វាយ 150WP ជាថ្នាំមានលក្ខណៈប៉ះផ្ទាល់ ដែលអាចស្រូបឬជ្រាបតាមឫស ដើម និងស្លឹកនៃដំណាំ។ វីវីហ្វាយ មានឥទ្ធិពលខ្លាំងក្នុងការជំរុញ ឬរំញោចឲ្យដំណាំចេញពន្លកផ្កា ( បញ្ចេញខ្នាយមាន់- ផ្កាស្វាយ) នៅលើដើមស្វាយ ទុរេន ដំណំផ្សេងៗទៀត ថែមទាំងជួយធ្វើឲ្យដំណាំរឹងមាំ ជៀសវាងការដួលរលំ។
សមាសធាតុសកម្ម – Paclobutrazole 150g/Kg ការវេចខ្ចប់ – កញ្ចប់ប្លាស្ទិច ចំណុះ – 1 គីឡូក្រាម -
អូមេហ្គា 75SL
អូមេហ្កា 75SL ជាប្រភេទអរម៉ូនដែលជំរុញការលូតលាស់ក្នុងដំណាក់កាលដំណាំនៅតូច និងបង្កើននូវការធ្វើដំណើរលំអង ធ្វើឱ្យរុក្ខជាតិរីកធំ និងពន្យាពេលឱ្យរុក្ខជាតិអាចប្រមូលផលបានយូរជាងធម្មតា។ អូមេហ្កា បង្កើននូវការបែកខ្នែងច្រើន ហើយបង្កើតផ្កាបានច្រើន។
សមាសធាតុសកម្ម – Brassionolide 0.0075% SL ការវេចខ្ចប់ – ដបផ្លាស្ទិច HDPE ចំណុះ – 200 ម.ល, 500 ម.ល