-
គ្រាប់ផ្លាស់ 450ME
គ្រាប់ផ្លាស់ 450ME ជាថ្នាំមានលក្ខណៈជម្រាបខ្ពស់ មានតួនាទីការពារ និងព្យាបាលជម្ងឺផ្សិតដែលបង្កដោយទឹកភ្លៀងនិងសន្សើមប្រៃមួយចំនួនដូចជា ជម្ងឺប្លាស់ អុចត្នោត ឆេះស្លឹក រលាកកួរ រលួយដើម អង់ត្រាណូស ផ្សិតម្សៅ និងជម្ងឺផ្សិតផ្សេងៗទៀតដែលបំផ្លាញដំណាំស្រូវ និងដំណាំហូបផ្លែ។
សមាសធាតុសកម្ម – Prochloraz 450g/L ME ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 1 លីត្រ -
ជូកាស៊ូ 68SL
ជូកាស៊ូ 68SL ជាប្រភេទថ្នាំបាក់តេរីបែបជីវសាស្ត្រដែលមានធាតុសកម្ម Kasugamycin ដែលកើតចេញពីបាក់តេរីមេតំបែររុក្ខជាតិដូចជា មើមដំឡូងមី សណ្តែក បង្កើតបានជាបាក់តេរីថ្មី ដែលអាចការពារ ព្យាបាលជំងឺផ្សិត បាក់តេរីយ៉ាងល្អ ហើយក៏មានតួនាទីធ្វើជាជីកំប៉ុសដែលអាចជួយដល់រុក្ខជាតិផងដែរ។
សមាសធាតុសកម្ម – Ningnanmycin 48g/L + Kasugamycin 20g/L SL ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
ប៉ែនស្មាត 300ME
ប៉ែនស្មាត 30ME ជាប្រភេទថ្នាំបាក់តេរីមានធាតុសកម្ម Benzisothiazolinone ដែលជាជំនាន់ថ្មីចុងក្រោយបំផុត ដើម្បីការពារ និងព្យាបាលជម្ងឺបាក់តេរី។ មិនត្រឹមតែមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេ ហើយក៏ជួយដោះស្រាយបញ្ហាលាយជាមួយថ្នាំដទៃបានទៀតផង។
សមាសធាតុសកម្ម – Benzisothiazolinone 30g/L ME ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
មេកូថប់ 600WDG
មេកូថប់ 600WDG ជាថ្នាំមានលក្ខណៈប៉ះផ្ទាល់និងជម្រាបខ្ពស់ដែលមានតួនាទីការពារនិងកម្ចាត់ពពួកជម្ងឺផ្សិតដូចជា ផ្សិតស ផ្សិតទឹកសន្សើម ជម្ងឺរលួយស្លឹក ជម្ងឺរលួយដើម ជម្ងឺរលួយផ្លែ ជម្ងឺឆេះស្លឹកនិងជម្ងឺអង់ត្រាក់ណូសជាដើម ដែលកើតមានលើដំណាំបន្លែ ផ្លែឈើ និងដំណាំស្រូវ។
សមាសធាតុសកម្ម – Metiram 550g/Kg + Pyraclostrobin 50g/Kg WDG ការវេចខ្ចប់ – កញ្ចប់ ចំណុះ – 100 ក្រាម -
រ៉ូប៊ីន 750WDG
រ៉ូប៊ីន 750WDG ជាប្រភេទថ្នាំដែលមានលក្ខណៈប៉ះផ្ទាល់ឬជ្រាបចូលតាមស្លឹករហូតដល់ឫស ទៅបំពេញគ្រប់សរីរាង្គរបស់ដំណាំ។ រ៉ូប៊ីន មានតួនាទីកម្ចាត់ និងបង្ការជម្ងឺជាច្រើនប្រភេទដែលបង្កឡើងដោយផ្សិតដូចជាជម្ងឺប្លាស់ អុចត្នោត រលាកស្រទបស្លឹក រលួយគល់ ស្កកគ្រាប់ជាដើម។
សមាសធាតុសកម្ម – Azoxystrobin 250g/Kg + Tebuconazole 500g/Kg WDG ការវេចខ្ចប់ – កញ្ចប់ ចំណុះ – 15 ក្រាម, 200 ក្រាម -
រ៉ូម៉ង់ 800WP
រ៉ូម៉ង់ 800WP ជាប្រភេទប៉ះផ្ទាល់ និងស្អិតជាប់ ដើម ស្លឹក ផ្កាក្រពុំ ឫស ហើយមានវិសាលភាពខ្ពស់ ក្នុងការបង្ការនិងកម្ចាត់ជម្ងឺនៅលើដំណាំដែលបង្កឡើងដោយផ្សិតបានយ៉ាងលឿន។ រ៉ូម៉ង់ មានផ្ទុកសារធាតុពិសេស Zn2+ និង Mn2+ សម្រាប់បន្ថែមដែលធ្វើឱ្យស្រទបស្លឹកដំណាំស្រូបយក និងជួយឱ្យដំណាំលូតលាស់កាន់តែប្រសើរ។សមាសធាតុសកម្ម – Mancozeb 800g/Kg WP ការវេចខ្ចប់ – កញ្ចប់ ចំណុះ – 1 គីឡូក្រាម -
រ៉ូយ៉ាល់ 250SC
រ៉ូយ៉ាល់ 250SC មានប្រសិទ្ធភាពក្នុងការការពារ និងកម្ចាត់ជម្ងឺបានជាច្រើនប្រភេទដែលបំផ្លាញដំណាំដោយថ្នាំមានលក្ខណៈប៉ះផ្ទាល់ និងជម្រាបទៅបំពេញគ្រប់សរីរាង្គទាំងមូលរបស់ដំណាំ។
សមាសធាតុសកម្ម – Pyraclostrobin 250g/L SC ការវេចខ្ចប់ – ដបជ័រផ្លាស្ទិច HDPE ចំណុះ – 500 ម.ល -
រ៉ូវ៉ាតា ម្សៅ
រ៉ូវ៉ាតាម្សៅ មានឯកទេសសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺលើស្រូវ។ វាអាចការពារ និិងព្យាបាលជំងឺទូទៅលើស្រូវបានដូចជាជំងឺប្លាស់ ជំងឺរលាកកកួរ ជំងឺធ្យូងបៃតង។ សារធាតុ Tricyclazole គឺជាសារធាតុដែលមានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ជំងឺប្លាស់ ប៉ុន្តែវាមានប្រសិទ្ធភាពតិចតួចដល់ជំងឺផ្សេងទៀតដូចជាជំងឺរលាកកួរ និងជំងឺធ្យូងបៃតង ហើយវាមិនមានលទ្ធភាពកម្ចាត់និងព្យាបាលបាន100ភាគរយទេ។ ប៉ុន្តែនៅពេលដែល Prochloraz Manganese ត្រូវបានបន្ថែម វានឹងកម្ចាត់ពពួកផ្សិតដែលមាននៅលើស្រូវ និងព្យាបាលជំងឺហើយក៏អាចគ្រប់គ្រងជំងឺផ្សិតផ្សេងទៀតផងដែរ។
សមាសធាតុសកម្ម – Tricyclazole 300g/Kg + Prochloraz Manganese 100g/Kg WP ការវេចខ្ចប់ – កញ្ចប់ ចំណុះ – 35 ក្រាម